គូស្នេហ៍​មួយ​គូ​ថត​ Selfie ​​យ៉ាង​រីករាយ​​មុខ​សណ្ឋាគារ​​កំពុង​ឆាប​ឆេះ​នៅ​ឌុយបៃ​ រង​ការ​រិះគន់​​​ខ្លាំង

គូស្នេហ៍​មួយ​គូ​ថត​ Selfie ​​យ៉ាង​រីករាយ​​មុខ​សណ្ឋាគារ​​កំពុង​ឆាប​ឆេះ​នៅ​ឌុយបៃ​ រង​ការ​រិះគន់​​​ខ្លាំង

គូស្នេហ៍​មួយ​គូ​បាន​បង្ហោះ​រូបថត​ Selfie ​នៅ​មុខ​សណ្ឋាគារ​ក្រុង​ឌុយបៃ​ដែល​បាន​ឆាបឆេះ​នៅ​​យប់​មុន​ថ្ងៃ​ឆ្លង​សាកល​ ២០១៦ ​បន្តិច។ ​

 

​គូស្នេហ៍​​ខាង​លើ​បាន​បង្ហោះ​រូប​ភាព​មួយ​សន្លឹក​បង្ហាញ​ភាព​រីករាយ​​ទៅ​ក្នុង​គណនី​ Instagram ​របស់​ខ្លួន​អម​ដោយ​ឃ្លា​ថា ​”សួស្ដី​ឆ្នាំ​ថ្មី​ ទីក្រុង​ឌុយបៃ​ជា​ទី​ស្រឡាញ់! ​​សូម​ព្រះ​ជា​ម្ចាស់​តាម​ថែ​រក្សា​អ្នក។ ​អ្នក​តែង​ធ្វើ​​​ឲ្យ​ខ្ញុំ​ភ្ញាក់ផ្អើល​នឹងកាបាញ់​​កាំជ្រួច​​​ដ៏​ធំ​បំផុត​”។

 

​​បើ​ទោះ​ជា​​​​ទង្វើ​នេះ​ត្រូវ​គេ​ចាត់​ទុក​ថា ​មិន​គប្បី​ តែ​អ្នក​ចូល​បញ្ចេញ​មតិ​នៅ​ក្នុង​បណ្តាញ​ Instagram ​នោះ​បែរ​ជា​រីករាយ​ទៅ​វិញ​ដោយ​អ្នក​ខ្លះ​សរសេរ​ថា ​”Couple on Fire” “អស្ចារ្យ​ណាស់” ​និង​ “LOL” ​ជា​ដើម។

 

គូស្នេហ៍​មួយ​គូ​ថត​ Selfie ​​យ៉ាង​រីករាយ​​មុខ​សណ្ឋាគារ​​កំពុង​ឆាប​ឆេះ​នៅ​ឌុយបៃ​ រង​ការ​រិះគន់​​​ខ្លាំង

 

គូស្នេហ៍​ដែល​ថត​ Selfie ​យ៉ាង​រីករាយ​មុខ​សណ្ឋាគារ​ដែលកំពុង​ឆាបឆេះ

 

​​ទោះ​ជា​យ៉ាង​ណា ​រូបភាព​នេះ​បាន​រង​​ការ​រិះ​គន់​ខ្លាំង ​ក្រោយ​គេ​យក​ទៅ​ចែក​រំលែក​នៅ​លើ​បណ្ដាញ​ Twitter ​​ដោយ​មតិ​មួយ​ចំនួន​សរសេរ​ថា ​”ឱ! ​ព្រះជាម្ចាស់​ ហេតុអ្វី​អ្នក​ឯង​ធ្វើ​អញ្ចឹង​ទៅ​រួច?” ​និង​ ​”ម៉េច​ក៏​គូស្នេហ៍​ដ៏​ឆ្កួត​នេះ​ចេះ​ថត​រូប​មុខ​អគារ​ដែល​កំពុង​ឆេះ​​នេះ​ទៅ​កើត?”

 

​អគារ​សណ្ឋាគារ​លំដាប់​ផ្កាយ​ ៥​​ ​បាន​រង​អគ្គិភ័យ​នៅ​យប់​ថ្ងៃ​ទី​ ៣១ ​ធ្នូ​ ម៉ោង​ ៩ និង​ ៣០ ​នាទី​ (ម៉ោង​នៅ​ឌុយបៃ)​​ ​តែ​ជា​សំណាង​មិន​មាន​នរណា​ម្នាក់​រង​របួស​ក្នុង​គ្រោះអាសន្ន​នេះ​ទេ៕

 

គូស្នេហ៍​មួយ​គូ​ថត​ Selfie ​​យ៉ាង​រីករាយ​​មុខ​សណ្ឋាគារ​​កំពុង​ឆាប​ឆេះ​នៅ​ឌុយបៃ​ រង​ការ​រិះគន់​​​ខ្លាំង

 

គូស្នេហ៍​មួយ​គូ​ថត​ Selfie ​​យ៉ាង​រីករាយ​​មុខ​សណ្ឋាគារ​​កំពុង​ឆាប​ឆេះ​នៅ​ឌុយបៃ​ រង​ការ​រិះគន់​​​ខ្លាំង

 

រូបភាព​ពេល​អគ្គិភ័យ​ឆាបឆេះ​សណ្ឋាគារ​ក្រុង​ឌុយបៃ

 

ចុះ​អ្នក​គិត​យ៉ាង​ណា​ ចំពោះ​ទង្វើ​របស់​គូស្នេហ៍​នេះ?

 

ប្រែ​សម្រួល៖ ​ប្រាក់ ចាន់សីហា
ប្រភព៖ ​Dailymail