ម្ចាស់ឧបត្ថម្ភសង្វៀន SEATV ត្រៀមដកខ្លួនចេញ

ភ្នំពេញ៖ ក្នុងដើមឆ្នាំ ២០១៦ នេះ សង្វៀន SEATV កម្មពិធីប្រកួតនាព្រឹកថ្ងៃសៅរ៍ ដែលទទួលបានការគាំទ្រ យ៉ាងខ្លាំងពីសំណាក់ ទស្សនិកជន បែរជាត្រូវបានបញ្ចប់ ការប្រកួតដោយសារ តែម្ចាស់ឧបត្ថម្ភអស់ សេចក្តីទុកចិត្ត ទើបសម្រេចបញ្ឈប់ ការឧបត្ថម្ភនេះតែម្តង។

មូលហេតុដែលម្ចាស់ ឧបត្ថម្ភបញ្ឈប់ ដោយសារតែការប្រកួត មានភាពមិនប្រក្រតី ជាច្រើនដែលកើតឡើង ចំពោះសង្វៀន SEATVនេះ គ្រប់ការប្រកួតទាំង៥ សង្វៀនតែដង ។ ជាមួយគ្នានោះដែរ ការផ្លាស់ប្តូរកីឡាករតាមចិត្តគណៈកម្មការលើសទម្ងន់ កីឡាករខ្សោយប្រកួត ជាមួយអ្នកខ្លាំង សន្លប់មុនទឹកជួនកាលទី១,២ និង៣។

ក្រៅពីនេះក៏មានការចោទប្រកាន់ថា មានការកាត់ក្តីអយុត្តិធម៌ របស់គណៈកម្មការដោយសម្រេច ការចាញ់ឈ្នះលើគូប្រដាល់ ដូចជាការប្រកួតពេលយប់ រវាងរឿង សោភ័ណ្ឌជាមួយអ្នកប្រដាល់ថៃ កន្លងមក គណៈកម្មការបានសម្រេចឲ្យអ្នកប្រដាល់ស្មើសោភ័ណ្ឌដាច់ ហើយធ្វើសោភ័ណ្ឌបោកខ្លួនលើរេញហើយ ចុះពីលើរេញតវ៉ា នៅមុខគណៈកម្មការធ្វើឲ្យ មានការទឹងសរសៃកដាក់គ្នារៀងៗខ្លួន ថែមទាំងគណៈកម្មការគំរាមគំហែងរឿង សោភ័ណ្ឌថា “មិនឲ្យរឿង សោភ័ណ្ឌជាន់សង្វៀន SEATV”។

មូលហេតុទាំងនេះ ធ្វើឲ្យម្ចាស់ឧបត្ថម្ភសង្វៀន EXPERT បានចាប់ផ្តើមបញ្ចប់កុងត្រាជាបន្តបន្ទាប់។ សង្វៀន SEA-TV ដែលមាន ៥ នោះក៏មានមួយសង្វៀន ត្រូវបញ្ចប់ដែរ។ សង្វៀនទាំង ៥ របស់ SEA-TV នោះគឺសង្វៀន EXPERT សម្រាប់ព្រឹកថ្ងៃសៅរ៍ សង្វៀន K-Cement រសៀលថ្ងៃសៅរ៍ ។ សង្វៀន Ganzberg ព្រឹកថ្ងៃអាទិត្យ សង្វៀន Cambodia Beer រសៀលថ្ងៃអាទិត្យ និង សង្វៀន Black Cat សម្រាប់យប់ ថ្ងៃអាទិត្យ៕

ម្ចាស់ឧបត្ថម្ភសង្វៀន SEATV ត្រៀមដកខ្លួនចេញ

ម្ចាស់ឧបត្ថម្ភសង្វៀន SEATV ត្រៀមដកខ្លួនចេញ