កម្ពុជា នឹងប្រារព្ឋ​ទិវា​ ព្រះពុទ្ឋសាសនា ពិភពលោក​

ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងធម្មការ និងកិច្ចការសាសនា លោក សេង សុមុនី្ន បានប្រាប់ក្រុមអ្នកកាសែត បន្ទាប់ពីសន្និបាតអនុសំវច្ចរៈ កាលពីចុងខែ ធ្នូឆ្នាំ ២០១៥ថា កម្ពុជានឹងប្រារព្ឋទិវាព្រះពុទ្ឋសាសនា ពិភពលោក នៅថ្ងៃទី ៨ មេសា ឆ្នាំ២០១៦។ ទិវានេះ នឹងមានការចូលរួម ពីព្រះសង្ឃ ពុទ្ឋបរិស័ទខ្មែរ និងព្រះសង្ឃបរទេស ប្រមាណជា១០ម៉ឺនអង្គ។

អង្គការពុទ្ឋសាសនាពិភពលោក បានជ្រើសរើសយក ប្រទេសកម្ពុជា ដើម្បីប្រារព្ឋទិវានេះ បន្ទាប់ពីព្រះមហាក្សត្រកម្ពុជា សម្តេចនរោត្តមសីហមុនី ត្រូវបានអ្នកកាន់ ព្រះពុទ្ឋសាសនាពិភពលោក ថ្វាយព្រះគោរមងាដ៏ថ្លៃថ្លាបំផុត ផ្នែកព្រះពុទ្ឋសាសនា ជាព្រះស្រីលោកធម្មិករាជ ដែលជាមហាកិត្តិយស និងជាមោទភាពដ៏ក្រៃលែង សំរាប់ពុទ្ឋសាសនា និងប្រទេសកម្ពុជា។

អង្គការសហប្រជាជាតិ បានសម្រេចយកថ្ងៃ១៥កើត ខែពិសា ដែលជាថ្ងៃព្រះពុទ្ឋសមនគោដម ទ្រង់ព្រះប្រសូត ធ្វើជាទិវាពុទ្ឋសាសនាពិភពលោកជារៀងរាល់ឆ្នាំ៕

កម្ពុជា នឹងប្រារព្ឋ​ទិវា​ ព្រះពុទ្ឋសាសនា ពិភពលោក​