នាយឧត្តមសេនីយ៍ ម៉ឹង សំផន សួរសុខទុក្ខ បងប្អូនកម្មករដែល គ្រោះថ្នាក់ចរាចរ នៅស្វាយទាប

ស្វាយរៀង៖ នាយឧត្តមសេនីយ៍ ម៉ឹង សំផន រដ្ឋលេខាធិការ ក្រសួងការពារជាតិ និងជាអនុប្រធានក្រុមការងារ ថ្នាក់ជាតិ ចុះជួយខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី២ ខែមករា ឆ្នាំ២០១៦ នេះ បានចុះសួរសុខទុក្ខបងប្អូនកម្មករ ១៥នាក់ ដែលកំពុងសម្រាកព្យាបាល នៅមន្ទីរបង្អែកខេត្តស្វាយរៀង ក្រោយជួបហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ ជាមួយបងប្អូនកម្មករ ផ្សេងទៀតចំនួន ៥៧នាក់។

ក្នុងការចុះសួរសុខទុក្ខនេះ នាយឧត្តមសេនីយ៍ ម៉ឹង សំផន ក៏បានពាំនាំអំណោយមនុស្សធម៌ និងថវិកាមួយចំនួន របស់សម្តចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្តល់ជូនបងប្អូនកម្មករទាំង ១៥នាក់ ដែលកំពុងសម្រាកព្យាបាល ក្នុងមន្ទីរបង្អែកខេត្តស្វាយរៀង ហើយនាយឧត្តមសេនីយ៍ ក៏បានជូនពរឱ្យបងប្អូនកម្មករ ទាំងអស់ឱ្យឆាប់បាន ជាសះស្បើយផងដែរ។

សូមបញ្ជាក់ថា អំណោយដែលផ្តល់ជូន បងប្អូនកម្មករទាំងនោះ ក្នុងម្នាក់ៗទទួលបាន ថវិកា ៥ម៉ឺនរៀល, មី១កេស, ក្រម៉ា១, និងសារុង ១ ផងដែរ៕