​ក្មេង​ទំនើង ៣ ក្រុម វាយ​កាប់​ចាក់​គា្ន តាម​ដងផ្លូវ ត្រូវ​ចាប់ខ្លួន​

បន្ទាយមានជ័យ: កងរាជអាវុធហត្ថ ក្រុង​សិរីសោភ័ណ និង​ខេត្តបន្ទាយមានជ័យ បាន​សហការគ្នា ឃាត់ខ្លួន​ក្មេងប្រុស​ទំនើង​ចំនួន ១០ នាក់ និង​រឹបអូស​បាន ម៉ូតូ​៧​គ្រឿង កាល​វេ​ម៉ោង​៦​ល្ងាច ថ្ងៃទី​១​ខែមករា​ឆ្នាំ​២០១៦ ខណៈពេល ក្មេង​ទំនើង ៣​ក្រុម​នោះ បាន​ម៉ូតូ​ដេញ​វាយ​គ្នា ពេញ​ថ្នល់ជាតិ បង្ក​អសន្តិសុខ​សង្គម ក្នុង​ក្រុង​សិរីសោភ័ណ ។​

​លោក​ឱ បូ​រិន្ទ មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត បាន​និយាយថាៈ ក្មេងប្រុស​ទំនើង​ទាំង​១០​នាក់​នោះ ១.​ឈ្មោះ​ណាត់ ប៊ុន​រិ​ទ្ធ អាយុ​១៨​ឆ្នាំ​, ២.​ឈ្មោះ ភា​ញ់ ថេ​វ៉ាន់ អាយុ​១៨​ឆ្នាំ​, ៣.​ឈ្មោះ ជ័យ សុ​រិ​ទ្ធ អាយុ​២០​ឆ្នាំ​, ៤.​ឈ្មោះ ឆ​ម មុន្នី​អាយុ​២០​ឆ្នាំ​, ៥.​ឈ្មោះ ទូច ច័ន្ទ​រ័ត្ន អាយុ​២០​ឆ្នាំ​, ៦.​ឈ្មោះ មឿ​ន ជីវ​ណ្ណ អាយុ​១៧​ឆ្នាំ​, ៧.​ឈ្មោះ ភ័ណ ច័ន្ទ​ណា​រ៉ា អាយុ​១៩​ឆ្នាំ​, ៩.​ឈ្មោះ កែវ ពិសី អាយុ​២៣​ឆ្នាំ​, ១០.​ឈ្មោះ កែវ វិ​ចិត្ត អាយុ​១៦​ឆ្នាំ​។ អ្នក​ទាំង​១០​នាក់​នោះ រស់នៅក្នុង​ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ​។​

​លោក​ឱ បូ​រិន្ទ បាន​បញ្ជាក់ថា ក្រោយពី​ឃាត់ខ្លួន​ហើយ លោក​បាន​អញ្ជើញ​ឪពុក ម្តាយ​ក្មេង​ទំនើង​ទាំងអស់នោះ ឲ្យ​មក​ចូល​ស្តាប់​ការប្រព្រឹត្ត​ខុស​របស់​ក្រុម​ក្មេង ដែល​បង្ក​អសន្តិសុខ​ពេញ​ថ្នល់ជាតិ ហើយ​ឲ្យ​ឪពុកម្តាយ​ក្មេង​ទំនើង​ទាំង​១០​នាក់​នោះ ធ្វើ​កិច្ចសន្យា និង​ធានា​កូន​យកទៅ​អប់រំ​៕V/S

​ក្មេង​ទំនើង ៣ ក្រុម វាយ​កាប់​ចាក់​គា្ន តាម​ដងផ្លូវ ត្រូវ​ចាប់ខ្លួន​