​ផឹកស្រា​ស្រវឹង កាប់​បងថ្លៃ​ស្លាប់​

តាកែវ: នៅ​ថ្ងៃទី​១ ខែមករា ឆ្នាំ​២០១៦ វេលា​ម៉ោង ២ រំលងអធ្រាត្រ មាន​ករណី​ឃាតកម្ម​មួយ កើតឡើង នៅផ្ទះ​ជនរងគ្រោះ ស្ថិតក្នុង​ភូមិព​ន្សាំ​ង ឃុំ​ចំប៉ា ស្រុក​ព្រៃកប្បាស ខេត្តតាកែវ ដែល​បង្កឡើង​ដោយ ជនសង្ស័យ​ឈ្មោះ កឹម ហ៊​ន ភេទ​ប្រុស អាយុ ៤១​ឆ្នាំ រស់នៅ​ភូមិ​-​ឃុំ​កើតហេតុ​ខាងលើ បានធ្វើ​សកម្មភាព ដោយ​យក​ពូថៅ កាប់​ទៅលើ​ជនរងគ្រោះ ឈ្មោះ ប៉ាន់ ជិន ភេទ​ប្រុស អាយុ ៧៧​ឆ្នាំ ត្រូវជា​បងថ្លៃ រស់នៅ​ភូមិ​-​ឃុំ​ជាមួយគ្នា បណ្តាល​ឲ្យ​ស្លាប់ នៅនឹងកន្លែង​កើតហេតុ ។

ប្រភពពី​សមត្ថកិច្ច បានអោយដឹងថា ជនសង្ស័យ កំពុង​ផឹកស្រា​ស្រវឹង និង​បង្កជម្លោះ ជាមួយ​ប្រពន្ធ​។ ពេលនោះ ជនរងគ្រោះ ដែលជា​បងថ្លៃ បាន​និយាយថា បើ​ឯង​មិន​ឈប់​ផឹកស្រា យើង​នឹង​ទៅប្ដឹង​ប៉ូលិស រួច​ក៍​ចូលទៅ​ក្នុងផ្ទះ​ទៅ​។ លុះ​ពេល ជនរងគ្រោះ ចេញពី​ក្នុងផ្ទះ​មកវិញ ជនសង្ស័យ ស្មានថា ទៅប្ដឹង​ប៉ូលិស ក៍​ទាញ​ពូថៅ កាប់​ជនរងគ្រោះ ៣ ពូថៅ បណ្ដាលអោយ​ស្លាប់​តែម្ដង ។​

​ក្រោយពេល​កើតហេតុ កម្លាំង​នគរបាល នៃ​អធិការដ្ឋាន​នគរបាល ស្រុក​ព្រៃកប្បាស បាន​ចុះ​អន្តរាគមន៍ និង​ឃាត់ខ្លួន​ជនសង្ស័យ ខាងលើ ដើម្បី​សាកសួរ និង​កសាង​សំណុំរឿង បញ្ជូនទៅ​សាលាដំបូង​ខេត្ត ចាត់ការ​បន្ត​តាមផ្លូវ​ច្បាប់​៕V/S

​ផឹកស្រា​ស្រវឹង កាប់​បងថ្លៃ​ស្លាប់​

​ផឹកស្រា​ស្រវឹង កាប់​បងថ្លៃ​ស្លាប់​