តូចចិត្ត​ប្រពន្ធ​ស្ដី​ឲ្យ​បុរស​ម្នាក់​គិត​ខ្លី​ចងក​សម្លាប់ខ្លួន​

បន្ទាយមានជ័យ: បុរស​វ័យ​ចំណាស់​តូចចិត្ត ប្រពន្ធ​ស្ដី​ឲ្យ​គិតតែ​ផឹក មិនចេះ​ជួយ​រកស៊ី​ចិញ្ចឹម​កូន បានចងក​ធ្វើអត្តឃាត​នៅក្នុង​ចម្ការ​ក្រោយ​ផ្ទះ​និង​ខ្សែ​គោ​ទៅ​ចងភ្ជាប់​និង​ដើមឈើ​សម្លាប់ខ្លួន បង្ក​ឲ្យ​ភ្ញាក់ផ្អើល កើតឡើង​កាលពី​វេលា​ម៉ោង​៦​ព្រលប់ ថ្ងៃទី​១ ខែមករា ឆ្នាំ២០១៦ នៅ​ចំណុច​គោក​តា​ប៉ែន ស្ថិតក្នុង​ភូមិ​តា​ប៉ែន ឃុំ​ព្រះនេត្រព្រះ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ​។​

​លោក​វរសេនីយ៍ត្រី ស៊ីន រ៉ាស៊ី មេបញ្ជាការ​កងរាជអាវុធហត្ថ​ស្រុក​ព្រះនេត្រព្រះ​បាន​ឲ្យដឹងថា​បុរស​ដែល​ចង​.​ក សម្លាប់ខ្លួន​នោះ​មានឈ្មោះ គង់ មឿត ភេទ​ប្រុស អាយុ​៦៤ឆ្នាំ រស់នៅ​កើតហេតុ​ខាងលើ​។​

​លោក បាន​បញ្ជាក់ថា បុរស​ដែល​ចង​.​ក សម្លាប់ខ្លួន​នោះ​ផឹកស្រា​ជាប្រចាំ មិនដែលលោះ​ថ្ងៃ​ណា​ឡើយ មុនពេល​កើតហេតុ បុរស​វ័យ​ចំណាស់​នោះបាន​ឈ្លោះជាមួយ​ប្រពន្ធ​យ៉ាងខ្លាំង ពេលនោះ​ប្រពន្ធ​បាន​ស្ដី​ឲ្យ​ថា​គិតតែ​ផឹក​មិនចេះ​រកស៊ីចិញ្ចឹម​កូន​។​

 ចំណែក​បុរស​វ័យ​ចំណាស់​នោះ​មិនបាន​តបត​នឹង​ប្រពន្ធ​ឡើយ លុះ​នៅ​ម៉ោង​ជិត​៦ព្រលប់ បុរស​វ័យ​ចំណាស់​នោះបាន​ដើរទៅ​ក្រោយ​ផ្ទះ​ក្នុង​ចម្ការ​ក៏បាន​យក​ខ្សែ​គោ​ទៅចង​.​ក នៅលើ​ដើមឈើ លុះ​មួយសន្ទុះ​ក្រោយមក​កូន ដោយ​បាត់​ឪពុក​យូរ​ក៏​ដើរតាម ស្រាប់តែ​ដើរ​ដល់​កន្លែងកើតហេតុ ក៏​ប្រទះឃើញ​ឪពុក​បាន​ចង​.​ក នៅលើដើមឈើ​ក៏រ​ត់ទៅ​ហៅ​បងប្អូន​ឲ្យ​មកជួយ ហើយ​ក្រុមគ្រួសារ​ក្រោយពេល​ដាក់ឪពុក​ដល់​ដី ទើប​ដឹងថា​ឪពុក​បាន​ស្លាប់​បាត់ទៅហើយ​។

​ក្រោយពី​កើតហេតុ​ភ្លាម កម្លាំង​សមត្ថកិច្ច​ជំនាញ និង​មូលដ្ឋាន​បាន​ចុះមក​ពិនិត្យ​លើខ្លួន​សាកសព មិនឃើញ​មាន​អ្វី​ប្លែក​នោះទេ រួច​បានប្រគល់​សព​ជូន​​ក្រុមគ្រួសារ​ដឹក​យកមក​ផ្ទះ​ដើម្បី​ធ្វើបុណ្យ​៕R​