អា​រ៉​ន ខ្វក់ បង្កើត​ភ្លើង​ស្នេហ៍​ក្នុង​សណ្ឋាគារ​ជាមួយ​…​

កាលពីពេល​ថ្មីៗ​នេះ​លោក អា​រ៉​ន ខ្វក់ (Aaron Kwok) កំពូល​តារាចម្រៀង និង តារា​សម្តែង ហុងកុង ដែលមាន​វ័យ ៥០ ឆ្នាំ​ទៅហើយនោះ គឺ​បន្ទាប់ពី​បានបញ្ចប់​ការងារ​ថតកុន​នៅក្នុង​ស្ទូ​ឌី​យោ គេ​បានឃើញ លោក​ណាត់ជួប​មិត្តស្រី គឺ​នាង ហ្វាំ​ង​យន់ តារា​បង្ហាញ​ម៉ូដ​សិច​ស៊ី​ហុងកុង​វ័យ ២៧ ឆ្នាំ ។

អា​រ៉​ន ខ្វក់ បង្កើត​ភ្លើង​ស្នេហ៍​ក្នុង​សណ្ឋាគារ​ជាមួយ​…​

ពេល​ជួបគ្នា​អ្នក​ទាំង ពីរ​ឱបរឹត​គ្នា​យ៉ាង​ស្និទ្ធស្នាល​បំផុត​រួចហើយ​ពួកគេ​បាន​ឡើង​ជិះ​រថយន្តឈ្នួល​ធ្វើដំណើរ​ទៅកាន់​សណ្ឋាគារ​មួយ ។ ប៉ុន្តែ​ក្រោយមក​អ្នក​ទាំងពីរ បានធ្វើ​សកម្មភាព​ហាក់ដូចជា​មិនសូវមាន​ភាព​ស្និ​ទ្ឋ​ស្នាល​អ្វី​គួរ​ឲ្យ​កត់សម្គាល់​ឡើយ ព្រោះ​ម្នាក់ៗ​រវល់​លេង​ទូរស័ព្ទ​រៀងៗ​ខ្លួន ។​

អា​រ៉​ន ខ្វក់ បង្កើត​ភ្លើង​ស្នេហ៍​ក្នុង​សណ្ឋាគារ​ជាមួយ​…​

បន្ទាប់មកទៀត​លោក អា​រ៉​ន ខ្វក់ បាន​នាំ​មិត្តស្រី​ទៅ​មើល​កុន​រហូត​ពាក់កណ្តាល​អា​ធ្រា​ត្រ​ទៅ ។ ក្រោយពីមើល​កុន​ចប់​ពួកគេ​មិន​វិលត្រឡប់​ទៅកាន់​សណ្ឋាគារ​ភ្លាមៗ​នោះឡើយ ដោយ​នាំគ្នា​ទៅ​បរិភោគ​អាហារ ពេលយប់ និង ទិញ​បង្អែម​ថែម​ទៀតផង ។
​ពេញ​មួយ​យប់​ក្រោយពី​ដើរលេង​ហូបចុក​សប្បាយ​ក្អាកក្អាយ​រួចមក​ពួកគេ​ក៏បាន​នាំគ្នា​ត្រឡប់​មកកាន់​សណ្ឋាគារ​វិញ លុះ​ព្រឹក​ឡើង​ព្រលឹម​ស្រាងៗ ​គេ​ឃើញ​នាង ហ្វាំ​ង​យន់ តែម្នាក់ឯង​ចុះ​ពីលើ​សណ្ឋាគារ និង ឡើង ជិះ​រថយន្តឈ្នួល​ត្រឡប់មកផ្ទះ​វិញ ៕ គ ឡេង​

អា​រ៉​ន ខ្វក់ បង្កើត​ភ្លើង​ស្នេហ៍​ក្នុង​សណ្ឋាគារ​ជាមួយ​…​

អា​រ៉​ន ខ្វក់ បង្កើត​ភ្លើង​ស្នេហ៍​ក្នុង​សណ្ឋាគារ​ជាមួយ​…​