ត្រៀមបើកការប្រកួត ពានរង្វាន់វ័យចាស់ ដើម្បីអបរអរសាទរថ្ងៃបុណ្យ ៧ មករា

ភ្នំពេញ៖ នាថ្ងៃទី៤ ខែមករា ឆ្នាំ២០១៦ខាងមុខនេះ នៅទីលានបាល់ទាត់វេស្ទើន ត្រៀមបានបើកព្រឹត្តិការណ៍ ប្រកួតបាល់ទាត់ដណ្តើមជើងឯក "ពានរង្វាន់បាល់ទាត់ មិត្តភាពវ័យចាស់កម្ពុជា" លើកទី ១ ឆ្នាំ២០១៥ ដើម្បីអបរអរសាទរថ្ងៃបុណ្យ ៧ មករា ដែលផ្តួចផ្តើមគំនិត រៀបចំពីប្រធានក្រុម ៤ដែលចូលរួម។

លោក ហុក សុចិត្រា គណៈកម្មាការការប្រកួត បានមានប្រសាសន៍ថា ការប្រកួតបាល់ទាត់វ័យចំណាស់ មានអាយុចាប់ពី៣០ ឆ្នាំឡើងទៅ មិនអនុញ្ញាតឲ្យកីឡាករអាជីព ឆ្នាំ២០១៤ចូលរួមប្រកួតឡើយ។ ព្រឹត្តិការណ៍ខាងលើនេះមានការចូលរួមចំនួន ៤ ក្រុម គឺក្រុមកីឡាករវ័យចំណាស់ ស.ស.យ.ក ខេត្តព្រៃវែង, ក្រុមកីឡាករវ័យចំណាស់ភ្នំពេញកុំព្យូទ័រ, ក្រុមកីឡាករវ័យចំណាស់ខណ្ឌទួលគោក និងក្រុមកីឡាករវ័យចំណាស់ 7NG ។

លោកបានបន្តថា ព្រឹត្តិការណ៍នៃការប្រកួតនេះ ធ្វើឲ្យឡើងដើម្បីអបរអរសាទរថ្ងៃបុណ្យ ៧ មករា ឆ្នាំ២០១៥ និងរឹតចំណងសាមគ្គីភាព ពីស្ថាប័នរដ្ឋ និង ឯកជន ជាពិសេសនោះ លោកគិតគូរអំពីសុខភាពជាធំ ព្រោះការលេងកីឡា ធ្វើឲ្យយើង ទទួលបាន សុខភាពល្អឈ្នះរាល់ ជំងឺផ្សេងៗ ដែលមកយារយី លើរាងកាយមនុស្ស។ សម្រាប់ក្រុមដែលចូលរួម ប្រ កួតសុទ្ធតែឈ្នះទាំងអស់គ្នាទាំង ពានរង្វាន់ និងសុខភាពផងដែរ។

សម្រាប់ថ្ងៃបើកឆាកទី៤ ខែមករា វេលាម៉ោង ៤ល្ងាច៖ ក្រុមកីឡាករវ័យចំណាស់ភ្នំពេញកុំព្យូទ័រប៉ះ ក្រុមកីឡាករវ័យចំណាស់ខណ្ឌទួលគោក និងក្រុមកីឡាករវ័យចំណាស់ស.ស.យ.កខេត្តព្រៃវែងប៉ះ ក្រុមកីឡាករវ័យចំណាស់ 7NG វេលាម៉ោង ៦ល្ងាច៕

ត្រៀមបើកការប្រកួត ពានរង្វាន់វ័យចាស់ ដើម្បីអបរអរសាទរថ្ងៃបុណ្យ ៧ មករា

ក្រុមបាល់ទាត់ 7NG

ត្រៀមបើកការប្រកួត ពានរង្វាន់វ័យចាស់ ដើម្បីអបរអរសាទរថ្ងៃបុណ្យ ៧ មករា

ក្រុមបាល់ទាត់ ខណ្ឌទួលគោក

ត្រៀមបើកការប្រកួត ពានរង្វាន់វ័យចាស់ ដើម្បីអបរអរសាទរថ្ងៃបុណ្យ ៧ មករា

ក្រុមបាល់ទាត់ ខេត្តព្រៃវែង

ត្រៀមបើកការប្រកួត ពានរង្វាន់វ័យចាស់ ដើម្បីអបរអរសាទរថ្ងៃបុណ្យ ៧ មករា

ក្រុមបាល់ទាត់ ភ្នំពេញកុំព្យូទ័រ