ក្រសួងទេសចរណ៍ នឹងប្រារព្ឋពិធីបុណ្យ ស្រូវឆ្នាំ ២០១៦

ភ្នំពេញ៖ យោងតាមកម្មវិធីបុណ្យស្រូវ ឆ្នាំ២០១៦ របស់ក្រសួងទេសចរណ៍ ឲ្យដឹងថា លោកថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងលោកស្រី ឯកឧត្តមគោ ស៊ុមសារឿន អភិបាលខេត្តបន្ទាយមានជ័យ នឹងចូលរួមបើកក្នុងពិធីបុណ្យ ស្រូវ២០១៦ នៅក្នុងភូមិទឹកជោ ឃុំទឹកជោ នៅស្រុកព្រះនេត្យព្រះ នារាត្រីទី៤មករា។

ជាលើកទី១ហើយ ដែលប្រទេសកម្ពុជា នឹងប្រារព្ឋពិធីនេះ ចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៥មករា ក្រោមប្រធានបទ ស្រូវ ជីវិត វប្បធម៌ និងទេសចរណ៍។ ព្រឹត្តិការណ៍នេះនឹងមាន កម្មវិធីកំសាន្តជាច្រើន ដូចជា ការប្រគុំតន្រ្តី ការសំដែងវប្បធម៌ មហោស្រពម្ហូបអាហារជាដើម។

គួរបញ្ជាក់ថា កម្ពុជានឹងប្រារព្ឋពិធីបុណ្យស្រូវ បន្ទាប់ពីមានការអនុញ្ញាតិពី សម្តេច ហ៊ុន សែននាយកមន្រ្តីកម្ពុជា ដោយប្រគល់តួនាទី និងការរៀបចំប្រគល់ ទៅអោយ ក្រសួងទេសចរណ៍ សហការជាមួយក្រសួងវប្បធម៌ អាជ្ញាធរដែនដី និងទីភ្នាក់ងារជំរុញការ វិនិយោគពាណិជ្ជកម្មកូរ៉េខាងត្បូង (KOTRA)៕

ក្រសួងទេសចរណ៍ នឹងប្រារព្ឋពិធីបុណ្យ ស្រូវឆ្នាំ ២០១៦