សព​ស្ត្រី​ដែល​លោតទឹក​ស្លាប់​ខ្លួន កាលពី​ថ្ងៃ​ឆ្លង​ឆ្នាំ​សកល​បាន​ផុស​ឡើង​ហើយ​

ភ្នំពេញ: អ្នកភូមិ​ប្រទះឃើញ​សាកសព​ស្ត្រី​ម្នាក់​អណ្តែត​ទឹកទន្លេ បង្ក​ឲ្យ​ភ្ញាក់ផ្អើល ដល់សមត្ថកិច្ច​និង​ប្រជាពលរដ្ឋ​នាំគ្នា​ចោមរោម​កើល​គ្រប់គ្នា​។ ហេតុការណ៍​​ភ្ញាក់ផ្អើល​នេះ​បានកើត​ឡើង កាលពី​ម៉ោង ១០​និង​៣០​នាទី​ព្រឹក ថ្ងៃទី​២​មករា ២០១៥​នៅ​ម្តុំផ្សារកណ្តាល ក្នុង​សង្កាត់​ផ្សារកណ្តាល​១ ខណ្ឌដូនពេញ ។ ក្រោយពី​ស្ត្រី​រូបនេះ បានលោតទឹក​សម្លាប់ខ្លួន​កាលពី​ថ្ងៃ​ឆ្លង​ឆ្នាំ​សកល​២០១៦ ។​

​សមត្ថកិច្ច​បាន​ប្រាប់ថា ស្ត្រី​រូបនេះ​ឈ្មោះ ស៊ិន រស្មី អាយុ​២១​ឆ្នាំ មុខរបរ​ជាង​អ៊ុតសក់មាន​ស្រុកកំណើត​ស្រុកស្រែ​អំបិល ខេត្តកោះកុង​។ មាន​ស្នាមរបួស​ត្រង់​ក្បាលប៉ុន្តែ​មិនមាន​ការ​អះអាងថា ជា​ករណី​គេ​វាយ​សម្លាប់​ឬ​លោតទឹក​សម្លាប់ខ្លួនប៉ះទង្គិច​ក្បាល​នោះទេ ។​

​សូមបញ្ជាក់ថា កាលពី​វេលា​ម៉ោង​១​រំលងអធ្រាត្រ​ឈានចូល​ថ្ងៃទី​១ ខែមករា ឆ្នាំ​២០១៦ស្ថិតក្នុង​សង្កាត់​ស្រះចក ខណ្ឌដូនពេញ មាន​ហេតុការណ៍​ភ្ញាក់ផ្អើល​ថា មាន​នារីម្នាក់​លោត​ចូលក្នុង​ទឹកទន្លេ​សម្លាប់ខ្លួន បន្ទាប់ពី​មានទំនាស់​ជាមួយ​សង្សារ​។

​តាម​សាក្សី​ដែល​ឃើញ​ហេតុការណ៍​បាន​ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ​គេបានឃើញ​គូស្នេហ៍​មួយគូរ​ជិះ​ម៉ូតូ​FZ មួយគ្រឿង​មិន​ចាំ​ស្លាក​លេខ​បាន​ឈប់អង្គុយលេង​នៅ​គល់ស្ពាន​ខាងលិច ក្រោយមក​មិនដឹង​ជា​មានរឿង​ឈ្លោះប្រកែកគ្នា​រឿង​អ្វី​ទេ បែរជា​ឃើញ​នាង​ជា​សង្សារ​ដើរ​បណ្តើ​រយំ​បណ្តើរ ឡើងមក​លើ​ស្ពាន​ជ្រោយចង្វារ លោត​ទម្លាក់ខ្លួន​ចូលទៅក្នុង​ទឹក​បាត់ស្រមោល តែម្តង​។

បើទោះបីជា​កម្លាំង​សមត្ថកិច្ច​ប្រចាំ​គោលដៅ​ក្រោម​ស្ពាន បានចេញ​ទូក​​ទៅ​រាវរក ក៏​រក​មិនឃើញ​ដែរ​៕​R