បុរស​ចំណាស់​គួ​ក​ជេរ​ម៉ូតូ​បាត់​ពី​ ផ្ទះ​៤​ថ្ងៃ ប្រទះ​ឃើញ​សព​ក្នុង​ព្រៃ

ខេត្តបាត់ដំបង ៖ សាកសព​បុរស​ចំណាស់​ម្នាក់ ត្រូវ​ប្រជាពលរដ្ឋ​ប្រទះ​ឃើញ​ក្នុង​គុម្ពោត​ព្រៃ​ មួយ​កន្លែង ​ដែល​មាន​​សភាព​ហើម​ ស្អុយ​អសោចិ៍​​ទៅ​ហើយ បង្ក​ឱ្យ​ភ្ញាក់ផ្អើល​ កាលពី​វេលា​ម៉ោង​០៦ និង​៣០​នាទី​ល្ងាច​ថ្ងៃ​ទី​០២ មក​រា ២០១៦ ស្ថិត​នៅ​ក្នុងភូមិ​ច្រនាង ឃុំ​គោក​​ឃ្មុំ ស្រុក​ថ្មគោល ខេត្តបាត់ដំបង ។

ប្រភព​បានឱ្យ​ដឹង​ថា ​ជន​រង​គ្រោះ​ត្រូវ​បាន​គេ​ស្គាល់ឈ្មោះ​ផិត ផា​ន់ អាយ​យុ​៧៣​ឆ្នាំ ជា​អ្នក​គួ​ក​ជេរ​ ម៉ូតូ​ (​លក្ខណៈ​តូច​) មាន​ទីលំនៅ​ ក្នុង​ភូ​មិ​ដូន​អាវ ឃុំ​ប​វេ​ល ស្រុក​ប​វេ​ល ខេត្តបាត់ដំបង ។

បើ​តាម​ប្រភព​ពី​ក្រុម​សាច់ញាតិ​ឱ្យ​ដឹង​ថា ជន​រង​គ្រោះ​បាន​បាត់​ពី​ផ្ទះ​តាំងពី​ថ្ងៃ​ទី​២៩ ធ្នូ ២០១៥ មក​ម្ល៉េះ ជាមួយ​ម៉ូតូ​១​គ្រឿង​ធុន​ C​125 ។ លុះ​នៅ​វេលា​ល្ងាច​ថ្ងៃ​ទី​០១ មក​រា ក៏​ត្រូវ​គេ​ប្រទះ​ឃើញ​សាកសព​ ហើម​ស្អុយ​ ទៅ​ហើយ តែ​មិនឃើញ​ម៉ូតូ​ នោះ​ទេ ។

បច្ចុប្បន្ន សមត្ថកិច្ច​កំពុង​ធ្វើ​កោសល្យវិច័យ​លើ​សាកសព​ជន​រង​គ្រោះ ដោយ​ឃើញ​មាន​ស្នាម​ របួស​ពេញ​ខ្លួន ហើយ​ត្រូវ​សង្ស័យ​ថា អាច​ជា​ករណី​ប្លន់​ សម្លាប់​យក​ម៉ូតូ ។

បុរស​ចំណាស់​គួ​ក​ជេរ​ម៉ូតូ​បាត់​ពី​ ផ្ទះ​៤​ថ្ងៃ ប្រទះ​ឃើញ​សព​ក្នុង​ព្រៃ

បុរស​ចំណាស់​គួ​ក​ជេរ​ម៉ូតូ​បាត់​ពី​ ផ្ទះ​៤​ថ្ងៃ ប្រទះ​ឃើញ​សព​ក្នុង​ព្រៃ
បុរស​ចំណាស់​គួ​ក​ជេរ​ម៉ូតូ​បាត់​ពី​ ផ្ទះ​៤​ថ្ងៃ ប្រទះ​ឃើញ​សព​ក្នុង​ព្រៃ
បុរស​ចំណាស់​គួ​ក​ជេរ​ម៉ូតូ​បាត់​ពី​ ផ្ទះ​៤​ថ្ងៃ ប្រទះ​ឃើញ​សព​ក្នុង​ព្រៃ

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត