ហេតុអ្វី បានជាផ្ទៃមេឃ មានពណ៌ ខៀវស្រាល?

វិទ្យាសាស្ត្រ៖ បងប្អូនភាគច្រើន ប្រហែលជាភ្លេចបាត់ទៅហើយ ចំពោះមេរៀនវិទ្យាសាស្ត្រ អនុវត្តន៍ កាលពីនៅថ្នាក់អនុវិទ្យាល័យ។ ហេតុដូច្នេះ អត្ថបទយើង នឹងបកស្រាយពី អត្ថបទ វិទ្យាសាស្ត្រនេះឡើងវិញ ដើម្បីការយល់ដឹង កាន់តែច្បាស់ និង អាចឲ្យលោកអ្នកចែកចាយ បន្តទៅដល់ក្មេងៗជំនាន់ក្រោយទៀត។

ប្រសិនបើ មេឃស្រឡះ គ្មានពពកទេ នោះ យើងនឹងសម្លឹងមើលឃើញផ្ទៃមេឃទាំងមូល មានពណ៌ខៀវស្រាល និង ថ្លា ចាប់តាំងពីម៉ោង ៧ ព្រឹក រហូតដល់ពេលរសៀលម៉ោង ៤ ហើយនៅពេលថ្ងៃរៀបលិច មេឃនឹងប្រែពណ៌ជាក្រហម លាយទឹកក្រូចវិញ ដោយសារតែ បណ្តុំនៃខ្សែបន្ទាត់បំលែងពន្លឺពណ៌ខៀវ ត្រូវបានក្សត់ខ្សោយ។

តាមពន្លឺធម្មជាតិ ដែលជះចេញពីព្រះអាទិត្យនោះគឺពណ៌ក្រហម ប៉ុន្តែធម្មជាតិដែលភពផែនដី បានបង្កើតដោយខ្លួនឯងនោះ គឺ ទទួលយកតែពន្លឺខៀវស្រាល ច្រើនជាងពន្លឺក្រហម ទាំងនោះ។ បើយើងអាចចាកចេញពីផែនដី នោះយើងនឹងឃើញពន្លឺព្រះអាទិត្យ កាន់តែ ក្រហម ដោយមិនមែនបញ្ចេញពណ៌ទឹកក្រូចស្រាល ដូចនៅក្នុងផ្ទៃមេឃពណ៌ខៀវនោះទេ។

មូលហេតុនេះ ដោយសារតែផែនដី ត្រូវបានគ្របដណ្តប់ដោយស្រទាប់ ជាច្រើននៃបរិយា កាស ហើយស្រទាប់ទាំងនោះហើយ ដែលរារាំងពន្លឺពណ៌ក្រហម ដ៏គ្រោះថ្នាក់ មិនឲ្យចូលមក ដល់ផ្ទៃដីបាន។ វាក៏ពាក់ព័ន្ធនឹង ពណ៌ដែលភ្នែករបស់មនុស្សអាចមើលឃើញ គួបផ្សំនឹង ការរារាំង មិនឲ្យបញ្ចេញពណ៌ ផ្សេងៗទៀតនៃស្រទាប់បរិយាកាសផែនដី ពេលពន្លឺព្រះអាទិត្យ ជះចំផងដែរ។

សរុបសេចក្តីមក ពណ៌ខៀវស្រាល ជាពណ៌បំលែងពីធម្មជាតិ ដោយម៉ូលេគុលតូចៗនៅគ្រប់ ទីកន្លែងក្នុងខ្យល់ និង បរិយាកាសផែនដី។ ម៉ូលេគុលពណ៌ខៀវត្រូវបាន ពង្រាយច្រើនជាង ពណ៌ផ្សេងៗទៀត ដោយសារតែវាធ្វើដំណើរ ក្នុងរលកល្បឿនយឺត និង តូចៗ ហេតុដូច្នេះទើប យើងឃើញមេឃមានពណ៌ខៀវជាប់ជានិច្ចបែបនេះ៕

ហេតុអ្វី បានជាផ្ទៃមេឃ មានពណ៌  ខៀវស្រាល?