Honda បញ្ជាក់ថា ស្លាប់​០៩នាក់​ ដោយសារ​ផ្ទុះពោង​ សុវត្ថិភាព ជាកំហុស​របស់ ក្រុមហ៊ុន​ Takata​

វ៉ាស៊ីនតោន៖ ក្រុមហ៊ុនហុងដា បានបញ្ជាក់ថា "ពោងសុវត្ថិភាពនៅផ្នែក ខាងមុខដែលផលិតឡើង ដោយក្រុមហ៊ុន Takata បានធ្វើឲ្យផ្ទុះបែក" និង "បានបង្កឲ្យមាន អ្នករងរបួស និងស្លាប់អស់ជាច្រើននាក់" ។

យោងតាមទូរទស្សន៍សិង្ហបុរី Channel News Asia ដែលបានផ្សព្វផ្សាយជាថ្ មីនៅថ្ងៃទី០២ ខែមករា ឆ្នាំ២០១៦ថា ក្រសួងសុវត្ថិភាពចរាចរណ៍ ផ្លូវគោកជាតិ សហរដ្ឋអាម៉េរិក ហៅកាត់ NHTSA បានឲ្យដឹងថា ចំនួនអ្នកស្លាប់ដោយសារ គ្រោះថ្នាក់ចរាចរណ៍ កាលពីខែកក្កដា ដោយបានកើតឡើងចំពោះ រថយន្តម៉ាក Honda Accord ស៊េរី២០០១ នៅជិតទីក្រុង Pittsburghបណ្តាលឲ្យស្លាប់អ្នកបើកបរវ័យក្មេង បន្ទាប់ពីគេដឹងថា បែកធ្លាយពោងសុវត្ថិភា ពដែលផលិតឡើងដោយក្រុមហ៊ុន Takata។

សូមបញ្ជាក់ថា ក្រុមហ៊ុន Takata ជាក្រុមហ៊ុនដ៏ធំជាងគេលំដាប់ពិភពលោក ដែលបានផលិតពោងសុវត្ថិភាព និងចែកចាយទូទាំងពិភពលោក ។ នៅថ្ងៃព្រហស្បតិ៍ កន្លងមកទៅនេះ អ្នកនាំពាក្យមួយរូប មកពីក្រសួងខាងលើបានឲ្យដឹងថា វាជាករណីកើតឡើង និងជាបន្ទុករបស់ក្រុមហ៊ុនផលិត ពោងសុវត្ថិភាព ។

យោងតាមការស៊ើបអង្កេត ដោយមន្ត្រីក្រសួងដដែលនេះ ករណីគ្រោះថ្នាក់ចរាចរណ៍បណ្តាល ឲ្យស្លាប់មនុស្ស០៩នាក់ ជាកំហុសរបស់ក្រុមហ៊ុន Takata ហើយក៏បាន យល់ព្រមបង់ប្រាក់ពិន័យ លើសុវត្ថិភាពបង្កហិង្សាកើតឡើងចំនួន៧០លានដុល្លារ និងពិន័យជាប្រាក់ពិន័យ នៅក្នុងច្បាប់របស់ NHTSA រហូតដល់១៣០លានដុល្លារផងដែរ ។ គេបានបញ្ជាក់ថា អ្នកស្លាប់ទាំងអស់ចំនួន០៩នាក់នោះ គឺសេចក្តីរាយការណ៍បញ្ជាក់ថា ដោយបែកធ្លាយពោងសុវត្ថិភាព ក្នុងនោះមានស្ត្រី មានគត៌ម្នាក់ស្លាប់ នៅម៉ាឡេស៊ី ៕

Honda បញ្ជាក់ថា ស្លាប់​០៩នាក់​ ដោយសារ​ផ្ទុះពោង​ សុវត្ថិភាព ជាកំហុស​របស់ ក្រុមហ៊ុន​ Takata​