សាវីន ហ្វីលីព ជូនកាដូអណ្តូងទឹកស្អាត ដល់សាលាបឋម «ទៀ បាញ់ សែនជ័យគូលែន» ស្វាគមន៍ឆ្នាំថ្មី

ភ្នំពេញ៖ តារាសម្តែងប្រុសសង្ហារ លោក សាវីន ហ្វីលីព គឺជាអ្នកសិល្បៈមួយរូប ដែលតែងតែបង្ហាញសកម្មភាពមនុស្សធម៌ ចុះជួយកុមារកំព្រា និងចាស់ជរាគ្មានទីពឹងជាហូរហែ។ អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ គឺនៅដើមឆ្នាំ២០១៦នេះ លោកបានបង្ហាញ សកម្មភាពថ្មីមួយទៀត ដោយលោកបានចុះ ទៅប្រគល់កាដូអណ្តូងទឹកស្អាតដល់សាលាបឋម «ទៀ បាញ់ សែនជ័យគូលែន» ជាកាដូសម្រាប់ឆ្នាំថ្មី ។

តាមរយៈ Facebook របស់ លោក សាវីន ហ្វីលីព បានបង្ហោះរូបថតជាច្រើនសន្លឹក បង្ហាញពីសកម្មភាព មូលនិធិកុមារសាវិនកម្ពុជារបស់លោក និងសប្បុរជនចុះទៅប្រគល់ អំណោយជាអណ្តូងទឹកធំទី១១៨ ដល់សិស្សានុសិស្ស និងប្រជាពលរដ្ឋ ដែលរស់នៅជិតសាលាបឋមខាងលើនេះ មានទឹកស្អាតប្រើប្រាស់ ។

នៅក្នុងសារដែល លោក សាវីន ហ្វីលីព បង្ហោះបានសរសេរថា « ថ្ងៃនេះទី ០១ ខែ មករា ឆ្នាំថ្មី ២០១៦នេះ មូលនិធិកុមារសាវិនកម្ពុជា បានប្រគល់អណ្ដូងទឹកស្អាតធំទី ១១៨ ជូនដល់សាលាបឋមសិក្សា " ទៀបាញ់ សែនជ័យគូលែន " ស្ថិតនៅក្បែរជើងភ្នំគូលែន ក្នុងភូមិក្រពើ ឃុំបាលាំង ស្រុកប្រាសាទបាគង ខេត្តសៀមរាប.. សូមអរគុណដល់កុមារា Aidan & កុមារី Amanda ដែលជាកូនខ្មែរ អាមេរិកាំងបានផ្ដល់ជំនួយ អណ្ដូងទឹកនេះដើម្បីជួយក្មេងៗក្រីក្រក្នុងសហគមន៍ដ៏ធំមួយ..»។

ទន្ទឹមជាមួយគ្នានោះដែលលោក ក៏បានអរគុណនិង កោតសរសើរពីទឹកចិត្តកុមារា-កុមារីទាំងពីរនាក់ ជាកូនខ្មែរអាមេរិកកាំង ដែលជាម្ចាស់ជំនួយ ដោយជួសមុខឲ្យសិស្សនិងប្រជាពលរដ្ឋរស់នៅសហគមន៍នោះថា « ខ្ញុំសូមសរសើរចំពោះទឹកចិត្តកូនខ្មែរ អាមេរិកកាំងពីរនាក់បងប្អូននេះ " Aidan & Amanda " ដែលសហការជាមួយ មូលនិធិកុមាររបស់ខ្ញុំ ដើម្បីជួយកុមារនៅតាមសហគមន៍, សិស្សរាប់រយនាក់នៅក្នុងសាលានេះសប្បាយចិត្តយ៉ាងខ្លាំង ព្រោះគ្មានទឹកប្រើរាប់ឆ្នាំមកហើយ , កន្លងមកសិស្សគ្រប់គ្នាត្រូវដាក់ទឹកតាមខ្លួនពីផ្ទះមកសាលារៀន»៕