បាញ់កាំជ្រួចឆ្លងឆ្នាំបណ្តេញសំណាងអាក្រក់ បែរជាឆេះផ្ទះមួយពាន់ខ្នង និង រងរបួសរាប់រយនាក់ នៅហ្វីលីពីន(មានវីដេអូ)

ហ្វីលីពីន៖ សកម្មភាពបាញ់កាំជ្រួចដើម្បី អបអរថ្ងៃឆ្លងឆ្នាំ នៅប្រទេស ហ្វីលីពីន បានកើតជារឿងសោកដកម្ម ដែល បណ្តាលឲ្យមនុស្ស ម្នាក់បានស្លាប់ និងមនុស្សរាប់រយបានរងរបួស ហើយផ្ទះជាងមួយពាន់ខ្នង ត្រូវបានឆេះ ខ្ទេចម៉ត់ ។

បាញ់កាំជ្រួចឆ្លងឆ្នាំបណ្តេញសំណាងអាក្រក់ បែរជាឆេះផ្ទះមួយពាន់ខ្នង និង រងរបួសរាប់រយនាក់ នៅហ្វីលីពីន(មានវីដេអូ)

តាមប្រភពព័ត៌មានបានឲ្យដឹងថា ហេតុការណ៍នេះបានកើតឡើង ក្នុងទីក្រុងម៉ានីល ដែលប្រជាជនហ្វីលីពីន ភាគច្រើន មានជំនឿថាការ អុចកាំជ្រួចថ្ងៃឆ្លងឆ្នាំ នឹងបណ្តេញសំណាងអាក្រក់ចេញពីពួកគេ ប៉ុន្តែ ឧប្បទ្ទវហេតុ អាក្រក់បានកើតឡើង ដោយភ្លើងកាំជ្រួចបានឆេះ ដុតបំផ្លាញផ្ទះខ្ទមតូចៗ ជាង ១,០០០ខ្នង និង បានបណ្តាលឲ្យ មនុស្ស ៣៨០នាក់ បានរងរបួសក្នុងថ្ងៃ បុណ្យឆ្លងឆ្នាំនេះ ។

ក្នុងនោះ បុរសម្នាក់មានឈ្មោះ Ronald Vericio បានបាត់បង់ជីវិតក្នុង ហេតុការណ៍នេះក្រោយពី បានរងរបួស ធ្ងន់ធ្ងរ ហើយបុរសនេះបានស្រែកថា «លាហើយ ហ្វីលីពីន» មុននឹងស្លាប់បាត់បង់ជីវិត។

បាញ់កាំជ្រួចឆ្លងឆ្នាំបណ្តេញសំណាងអាក្រក់ បែរជាឆេះផ្ទះមួយពាន់ខ្នង និង រងរបួសរាប់រយនាក់ នៅហ្វីលីពីន(មានវីដេអូ)
កុមារារងគ្រោះដោយសារកាំជ្រួចផ្ទះដាច់ម្រាមដៃ

ក្នុងចំណោមជនរងគ្រោះទាំងនោះ ក្នុងនោះមាន កុមារយ៉ាងតិច ៩នាក់ បានបាត់បង់ម្រាមដៃ ដោយសារ កាំជ្រួចផ្ទុះ ពេលពួកគេបាញ់កាំជ្រួច ។

យ៉ាងណាមិញមុនពេលកើតហេតុការណ៍នេះ  អាជ្ញាធរប្រទេសភីលីពីនថាក៏បានព្យាយាមស្នើសុំឲ្យ ប្រជាជន បញ្ឈប់​ការ អុចកាំជ្រួច នៅតាមផ្ទះរៀងខ្លួន ព្រោះគ្មានសុវត្ថិភាព ដោយឲ្យចូលរួមទស្សនា ការបាញ់កាំជ្រួចនៅតាម ទីតាំងនានា អាជ្ញាធរបានរៀបចំបាញ់កាំជ្រួចជំនួសវិញ។ គួរបញ្ជាក់ដែរថា កាលពីឆ្នាំមុន មានមនុស្សជាង ៨៥០នាក់ នៅប្រទេសភីលីពីន ក៏បានរងរបួសដោយសារតែ ការអុច កាំជ្រួច ក្នុងថ្ងៃឆ្លងឆ្នាំ នេះផងដែរ ៕

បាញ់កាំជ្រួចឆ្លងឆ្នាំបណ្តេញសំណាងអាក្រក់ បែរជាឆេះផ្ទះមួយពាន់ខ្នង និង រងរបួសរាប់រយនាក់ នៅហ្វីលីពីន(មានវីដេអូ)
បាញ់កាំជ្រួចឆ្លងឆ្នាំបណ្តេញសំណាងអាក្រក់ បែរជាឆេះផ្ទះមួយពាន់ខ្នង និង រងរបួសរាប់រយនាក់ នៅហ្វីលីពីន(មានវីដេអូ)
បាញ់កាំជ្រួចឆ្លងឆ្នាំបណ្តេញសំណាងអាក្រក់ បែរជាឆេះផ្ទះមួយពាន់ខ្នង និង រងរបួសរាប់រយនាក់ នៅហ្វីលីពីន(មានវីដេអូ)
បាញ់កាំជ្រួចឆ្លងឆ្នាំបណ្តេញសំណាងអាក្រក់ បែរជាឆេះផ្ទះមួយពាន់ខ្នង និង រងរបួសរាប់រយនាក់ នៅហ្វីលីពីន(មានវីដេអូ)
បាញ់កាំជ្រួចឆ្លងឆ្នាំបណ្តេញសំណាងអាក្រក់ បែរជាឆេះផ្ទះមួយពាន់ខ្នង និង រងរបួសរាប់រយនាក់ នៅហ្វីលីពីន(មានវីដេអូ)
បាញ់កាំជ្រួចឆ្លងឆ្នាំបណ្តេញសំណាងអាក្រក់ បែរជាឆេះផ្ទះមួយពាន់ខ្នង និង រងរបួសរាប់រយនាក់ នៅហ្វីលីពីន(មានវីដេអូ)
បាញ់កាំជ្រួចឆ្លងឆ្នាំបណ្តេញសំណាងអាក្រក់ បែរជាឆេះផ្ទះមួយពាន់ខ្នង និង រងរបួសរាប់រយនាក់ នៅហ្វីលីពីន(មានវីដេអូ)
បាញ់កាំជ្រួចឆ្លងឆ្នាំបណ្តេញសំណាងអាក្រក់ បែរជាឆេះផ្ទះមួយពាន់ខ្នង និង រងរបួសរាប់រយនាក់ នៅហ្វីលីពីន(មានវីដេអូ)
ជនរងគ្រោះ និង សកម្មភាពឆេះផ្ទះពាន់ខ្នងនៅក្នុងទីក្រុងម៉ានីលថ្ងៃឆ្លងឆ្នាំ

ប្រភព

ដោយ ទីន

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត