ប្រទះឃើញ​សព​បុរស​ម្នាក់ ហើម​ស្អុយរលួយ សង្ស័យ​ករណី​វាយ​ប្លន់​យក​ម៉ូតូ

បាត់ដំបង: បុរស​វ័យ ​៧៣​ឆ្នាំ​ ម្នាក់ ដែល​គេ​ស្គាល់​ថា​ជា​អ្នក​ប្រកប​របរ​គួ​ក​ជេរ​ម៉ូតូ បាន​បាត់​ពី​ផ្ទះ​រយៈពេល ​៤​ថ្ងៃ ត្រូវបាន​គេ​ប្រទះឃើញ​សាកសព​ដេក​​ស្លាប់ ​នៅក្នុង​ព្រៃ មាន​សភាព​ហើម​ស្អុយ​ទៅហើយ​។​

​ហេតុការណ៍​ប្រទះឃើញ​សាកសព​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​ ៦ ​និង​៣០ នាទី​ ព្រលប់ ថ្ងៃទី​១ ខែមករា ឆ្នាំ​២០១៦ ត្រង់ចំណុច​ក្នុង​គុម្ពោត​ព្រៃ​មួយ​​កន្លែង ស្ថិត​នៅ​ក្បែរ​នឹង​ផ្លូវជាតិ​លេខ​៥៧B ក្នុងភូមិ​ច្រនាង ឃុំ​គោក​ឃ្មុំ ស្រុក​ថ្មគោល ខេត្តបាត់ដំបង។ ​ដោយសារ​តែមាន​ប្រជាពលរដ្ឋ​បាន​ដើរ​ចូលទៅ​ក្បែរ​ទីនោះ ដើម្បី​បត់ជើង ហើយក៏​មានការ​ធុំក្លិន​ស្អុយ ព្រមទាំង​បាន​ប្រទះឃើញ​សព​នេះតែម្ដង ទើប​មានការ​ភ្ញាក់ផ្អើល​ដោយបាន​រាយការណ៍​ទៅ​សមត្ថកិច្ច​ដើម្បី​ចុះត្រួតពិនិត្យ​។​

​សព​ជនរងគ្រោះ​នេះ​មានឈ្មោះ ផិត ផាន់ ភេទ​ប្រុស អាយុ​៧៣​ឆ្នាំ រស់នៅ​ភូមិ​ដូន​អាវឃុំ​ប​វេ​ល ស្រុក​ប​វេ​ល និង​មានមុខរ​បរជា​អ្នករកស៊ី​ទិញ​លក់​ម៉ូតូ (​កួកជេ​ម៉ូតូ​) ដោយជនរងគ្រោះ​បាន​ជិះ​ម៉ូតូ ម៉ាក ហុងដា សេ​១២៥ មួយគ្រឿង ចេញពីផ្ទះ ហើយបាន​បាត់​ខ្លួន​តាំងពី​ថ្ងៃទី​២៩ ខែធ្នូ ឆ្នាំ​២០១៥​មកម្ល៉េះ មិនដឹង​ជា​ទៅ​ទីណា​ទេទើបតែ​ពេលនេះ​ក៏​ប្រទះឃើញ ប៉ុន្តែ​ត្រូវបាន​ស្លាប់​បាត់ទៅហើយ ដោយ​សភាព​សពគឺ​មើល​លែង​យល់​តែម្ដង​។​

​ក្រោយពី​កើតហេតុ​ភ្លាម កម្លាំង​ជំនាញ​បាន​ចុះមក​ពិនិត្យ និង​សន្និដ្ឋាន​ជំហាន​ដំបូង​ថាវា​គឺជា​ករណី​ឃាតកម្ម​ប្លន់​សម្លាប់ ដើម្បី​យក​ម៉ូតូ ប៉ុន្តែ​ចំពោះ​ការសម្លាប់​ដោយ​ប្រើ​វិធីណាមួយ​នោះ គឺ​សមត្ថកិច្ច នៅ​មិនទាន់​អាច​កំណត់​បានទេ ដោយសារតែ​សព​មានរយៈពេល​យូរថ្ងៃ​មកហើយ គឺមាន​សភាព​ហើម និង​ស្ទើរតែ​រលួយ​ទៅហើយ​ទើប​មិនអាច​មើល​ដឹង និង​បាន​ប្រគល់ជូន​ក្រុមគ្រួសារ យកទៅ​ចាត់ចែង​ធ្វើបុណ្យ​៕R​

ប្រទះឃើញ​សព​បុរស​ម្នាក់ ហើម​ស្អុយរលួយ សង្ស័យ​ករណី​វាយ​ប្លន់​យក​ម៉ូតូ

ប្រទះឃើញ​សព​បុរស​ម្នាក់ ហើម​ស្អុយរលួយ សង្ស័យ​ករណី​វាយ​ប្លន់​យក​ម៉ូតូ