បុរស​ជនជាតិ​អាមេរិកកាំង​ម្នាក់ ត្រូវ​ប្រជាពលរដ្ឋ​ប្រទះឃើញ​ដេកស្លាប់​ ​នៅលើ​គ្រែ ក្នុង​បន្ទប់​ជួល​

​ព្រះសីហនុ: ​បុរស​ជនជាតិ​អាមេរិកកាំង​ម្នាក់ ត្រូវ​ប្រជាពលរដ្ឋ​ប្រទះឃើញ​ដេកស្លាប់​​នៅលើ​គ្រែ ក្នុង​បន្ទប់​ជួល​ស្ថិតក្នុង​ក្រុមទី​១ ភូមិ​៣ សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ កាលពី​ព្រឹក ថ្ងៃទី​២ ខែមករា ឆ្នាំ​២០១៦​។ ​ការស្លាប់​របស់​បុរស​ជនជាតិ​អាមេរិក​​កាំ​ង​នេះ នៅ​មិនទាន់​ដឹង​ច្បាស់​ថា ជា​​ករណី​ឃាតកម្ម​ឬ​ករណី​អ្វី​អោយ​ប្រាកដ​នៅឡើយ​ទេ​។​

​សព​ឈ្មោះ CROY JAMES ROBERT កើត​ថ្ងៃទី​២៣ មិនា ១៩៤២ មាន​សញ្ជាតិ​​អាមេរិក កាន់​លិខិតឆ្លងដែន​លេខ​៧១១៨៤-៨៥១៤ មាន​សុពល​​ភាព​ថ្ងៃទី​១៣ ខែ​កុ​ម្ភះ ឆ្នាំ​២០១៦ មានមុខ​របរ​អ្នក​ទេសចរណ៍​។​​សាកសព​បុរស​អាមេរិក ត្រូវបាន​​កម្លាំង​សមត្ថកិច្ច​ជំនាញ​​ពាក់ព័ន្ធ​កំពុងធ្វើការ​ពិនិត្យ ដើម្បី​អោយដឹងថា ស្លាប់​ដោយសារ​មូល​អ្វី​៕​

បុរស​ជនជាតិ​អាមេរិកកាំង​ម្នាក់ ត្រូវ​ប្រជាពលរដ្ឋ​ប្រទះឃើញ​ដេកស្លាប់​ ​នៅលើ​គ្រែ ក្នុង​បន្ទប់​ជួល​

បុរស​ជនជាតិ​អាមេរិកកាំង​ម្នាក់ ត្រូវ​ប្រជាពលរដ្ឋ​ប្រទះឃើញ​ដេកស្លាប់​ ​នៅលើ​គ្រែ ក្នុង​បន្ទប់​ជួល​