លោក​ប្រាក់ ភារ​ម្យ មេ​ប៉ុស្តិ៍​ឡាំ​ប៉ឹ​ក​បើក​ច្រក​ឲ្យ​យួន​ចូល​កាប់​ឈើ​គគ្រឹកគគ្រេង​ពេញ​ព្រៃ​ក្នុង​ដី​ខ្មែរ​តាម​អំពើ​ចិត្ត ដោយ​ប្រើប្រាស់​គោយន្ត​ឆ្នៃ ម៉ូតូ ដឹកជញ្ជូន​ឆ្លងដែន​ដោយ​សេរី

​ខេត្តមណ្ឌលគិរី​៖ គោល​យន្ត​កែច្នៃ​ដឹកឈើ​២​គ្រឿង​របស់​ជនជាតិ​វៀតណាម រណា​យន្ត​៤​គ្រឿង ព្រមទាំង​ម៉ូតូ​១​គ្រឿ ត្រូវបាន​ប្រជា​សហគមន៍ ឃាត់​កាលពី​យប់​ថ្ងៃទី​៣១ ខែធ្នូ ២០១៥ នៅ​ចំណុច​អូរ​បុល ស្ថិតក្នុង​ស្រុក​អូររាំង ជិត​ប៉ុ​ស្គិ៍​នគរបាល​ការពារ​ព្រំដែន​ឡាំ​ប៉ឹ​ក ក្រោម​ការគ្រប់គ្រង​រប​ស់មេ​វរ​:​ការ ពា​ព្រំដែន​គោក​លេខ​៦២១​។ ជាមួយគ្នា​នោះដែរ​ម៉ូតូ​ប្រមាណ​១០​គ្រឿង​ទៀត​ទុកចោល​នៅ​ទីនោះ ខណៈ​ពុំមាន​កម្លាំង​គ្រប់គ្រាន់​ជញ្ជូន​យកមក​ដោយ​ស្រប​ពេលយប់​ងងឹត និង​ក្រុម​បក្ខពួក​បំផ្លាញ​ព្រៃឈើ​នោះបាន​បាញ់កាំភ្លើង​២​ទៅ​៣​គ្រាប់​គម្រាម​ប្រជា​សហគមន៍​ដែល​កំពុងធ្វើការ​បង្ក្រាប​បទល្មើស​នោះ​។

​ប្រជា​សហគមន៍​បាន​ឲ្យ​ដឹង​ទៀតថា ក្រុម​ជនជាតិ​វៀតណាម​ទាំងនោះ​ឆ្លង់​មក​ដឹកឈើ​ក្នុង​ដី​ខ្មែរ​តាម​ប៉ុ​ស្គិ៍ ឡាំ​ប៉ឹ​ក ដែលមាន​មន្ត្រីប៉ូលិស​ឈ្មោះ លោក ប្រាក់ ភារ​ម្យ ជា​នាយ​ប៉ុ​ស្គិ៍​នៅ​ទីនោះ ក្រោម​ការគ្រប់គ្រង​រប​ស់លោក ឡេង សុភា​ន់ មេ​វរ​:​ការពារ​ព្រំដែន​លេខ​៦២១​។ ពួកគាត់​បន្តថា ពួក​ជនជាតិ​វៀតណាម​ចូល​ដឹកឈើ​បាន​ដោយ​រលូន ក៏​ដោយសារ​មានការ​ជ្រោមជ្រែង​ពី​លោក អ៊ុក ណា​ខៃ ជា​មន្ត្រី​យោធា​នៅ​ពីក្រោយ​ផងដែរ​។​

​សហគមន៍​ទាំង​៧​នៅ​ឃុំ​ប៊ូ​ស្រា ស្រុក​ពេ​ជ្រា​ដា ខេត្តមណ្ឌលគិរី​បាន​រាយការណ៍ និង​ប្តឹង​មក​អង្គការ​អាដហុក​ស្នើ សុំ​ឲ្យ​ចុះ​ស៊ើបអង្កេត និង​អន្តរាគមន៍​បន្ទាន់​ទៅ​ស្ថាប័ន​តុលាការ ដើម្បី​ស្វែងរក​ចាប់​ជនល្មើស និង​អ្នក​រួម​ដៃ​ឃុ​ប ឃិត​យកមក​ផ្តន្ទាទោស​។ ជាមួយគ្នានេះ​ពលរដ្ឋ និង​សហគមន៍​ទាំង​៧​នៅ​ឃុំ​ប៊ូ​ស្រា ស្រុក​ពេ​ជ្រា​ដា​សូម​អំពាវនាវ​ដល់​រដ្ឋ​ភិ​បាល ជាពិសេស​អគ្គស្នងការ​នគរបាលជាតិ មេត្តា​ស៊ើបអង្កេត​ករណីនេះ​។​

សហគមន៍​អះអាងថា នៅ​ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ​២០១៥ យប់មិញ​ម៉ោង​ប្រហែលជា​១១​យប់ ជនជាតិ​វៀតណាម​ច្រើន នាក់​បាន​ចូលមក​ទឹកដី​ខ្មែរ​កាប់​ឈើ​ខុសច្បាប់​ក្នុងព្រៃ​សហគមន៍ ក្នុង​តំបន់​អូរ​ពុល ស្ថិតក្នុង​ឃុំ​ដាក់​ដាំ ស្រុក​អូររាំង ខេត្តមណ្ឌលគិរី​។ នៅក្នុង​ប្រ​ត្តិ​ប​ត្តិ​ការ​នេះ កម្លាំង​សហគមន៍​ការពារ​ដីព្រៃ​ក្នុង​តំបន់​នោះ​ប្រមាណ ២០​នាក់ ធ្វើការ ឃាត់​បាន គោយន្ត​ដឹកឈើ​ចំនួន​២ គ្រឿង រណា​យន្ត​៤​គ្រឿង ព្រមទាំង​ម៉ូតូ​១​គ្រឿង​ចំណែក​ជន​ប្រព្រឹត្ត​រត់គេច ខ្លួន​បាត់ស្រមោល​៕ ឦសាន​២

KA-02-01-2015-01 KA-02-01-2015-02 KA-02-01-2016-04 KA-02-01-2016-05