អាហារ​នៅ​កម្ពុជា​ហូប​ឲ្យ​តែ​រស់ ឬ​ហូប​បង្កើត​ឲ្យ​មាន​ជំងឺ​ថែមទៀត​…

​ភ្នំពេញ​៖ ទាំង​អ្នកតូច ទាំង​អ្នកធំ ទាំង​អ្នកមាន ទាំង​អ្នកក្រ នៅ​កម្ពុជា​សុទ្ធតែ​បារ​ម្ព​ពី​រឿង​សុខភាព​ដោយសារតែ​ម្ហូបអាហារ​ដែល​គេ​ពិសា​នៅ​កម្ពុជា​ខ្វះ​គុណភាព និង​គ្មាន​សុវត្ថិភាព​។ ទំនិញ​ខ្លះ​នាំចូល​ពី​ប្រទេស​វៀតណាម និង​ប្រទេស​ថៃ​ដោយ​គ្មាន​ការត្រួតពិនិត្យ​ត្រឹមត្រូវ​។ ទំនិញ​ខ្លះទៀត ត្រូវបាន​គេ​ដាក់​ជាតិគីមី​ដើម្បី​រក្សាទុក​ឲ្យ​បានយូរ​។

​កាសែត​ស្វី​ស​ធ្លាប់​បានសរសេរថា​៖«​ពលរដ្ឋ​ខ្មែរ​នាំគ្នា​ពិសា​ជាតិគីមី​»​។ ចំណងជើង​នេះ​ចង់​ពញ្ញាក់​ប្រាប់​ពលរដ្ឋ​ខ្មែរ​ថា ពួកគេ​កំពុង​ជួប​ហា​និ​ន័យ​សុខភាព​នៅពេល​បច្ចុប្បន្ន និង​អនាគត​។ កម្ពុជា​មិនអាច​រីកចម្រើន​បាន​លឿន​ទេ ប្រសិនបើ​ធនធានមនុស្ស​មានចំណេះ និង​គ្មាន​ចំណេះ​មាន​ជំងឺ​ច្រើន​ហើយ​នោះ​។ ចេះ​ប៉ុណ្ណា​ក៏ដោយ បើ​ឈឺ​ហើយ ធ្វើ​អ្វី​ក៏​មិនកើត​ដែរ​។ ដូច្នេះ សរុបសេចក្តី​មក សុខភាព​ល្អ គឺជា​ប្រភព​នៃ​ការអភិវឌ្ឍ​គ្រួសារ សហគមន៍ និង​សង្គមជាតិ​ទាំងមូល​៕