បញ្ហា​ធំៗ​៥ ដែល​ពលរដ្ឋ​ខ្មែរ តែង​សរសេរ​អក្សរ​ខុស​

​ប្រធាន​សមាគម​ទ្រទ្រង់​អក្សរសាស្ត្រ​ជាតិ លោក ទូច គឹម​ស្រ៊ាង បាន​សង្កេតឃើញថា នាពេល​បច្ចុប្បន្ន ប្រជាពលរដ្ឋ​ខ្មែរ​ភាគច្រើន នៅតែ​ប្រឈម​នឹង​ភាពស្រពេចស្រពិល ក្នុងការ​ប្រើប្រាស់​អក្សរសាស្ត្រ​ខ្មែរ ដែល​បណ្តាល​ឲ្យ​ពួកគេ​សរសេរ​អក្សរ​ខុស​ជា​ញឹម​ញាប់​។ បញ្ហា​ធំៗ​ទាំងនោះ មាន​៥ គឺ ទី​១ ការប្រើប្រាស់​រាយ​ត្រួត  ឧទាហរណ៍​ថា «​ជំងឺ ឬ ជម្ងឺ​»​។ ទី​២ ការប្រើប្រាស់ ន​និង​ណ ឧទាហរណ៍​ថា «​ចំនេះ ឬ ចំណេះ​»​។ ទី​៣ ការប្រើប្រាស់ ល​និង​ឡ ឧទាហរណ៍​ថា «​ប្រឡង ឬ ប្រលង​»​។ ទី​៤ ការប្រើប្រាស់​សំយោគសញ្ញា ឧទាហរណ៍​ថា «​ស្ម័គ្រ ឬ ស្ម​គ្រ​»​។ ទី​៥ ការប្រើប្រាស់​ស្រៈពេញតួ ឧទាហរណ៍​ថា «​ឫស ឬ រឹស​» ។ ការ​ថ្លែង​បែបនេះ ធ្វើឡើង​ក្នុង​អនុ​សំវ​ច្ឆ​រ​មហាសន្និបាត​លើក​ទី​២៤ ដែល​ប្រព្រឹត្តទៅ​អស់​រយៈពេល​២​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃទី​២៩ ដល់​ថ្ងៃទី​៣០ ខែធ្នូ ឆ្នាំ​២០១៥ នៅ​សាលចតុមុខ​។​

​សូម​ស្តាប់​ការបកស្រាយ​លម្អិត​រប​ស់ លោក ទូច គឹម​ស្រ៊ាង​