កីឡាករថៃ Lquezang ប្រកាសសុំសងសឹក កែវ រំចង់ លើកក្រោយ

ថៃ៖ កីឡាករថៃ Lquezang បានថ្លែងបានថ្លែងប្រាប់ អ្នកសារពត៌មានថៃ (ទូរទស្សន៍ប៉ុស្តិ៍លេខ៣ថៃ) ការឈ្នះរបស់ អ្នកប្រដាល់ កម្ពុជា កែវ រំចង ដោយចៃដន្យ (ខ្មោចឲ្យ) តែប៉ុណ្ណោះ ពីព្រោះ កែវ រំចង់ គ្មានក្បាច់ និងស្នៀតល្អណាមួយពិតប្រាកដ អាចផ្តួលរូបគេឲ្យសន្លប់ ឬយកជ័យជម្នះបានឡើយ។

អ្នកប្រដាល់រូបនេះបានបន្តថា ក្បាច់កែង ជង្គង់ ជើងទាត់ និងស្នៀតភាគច្រើនរូបគរវាយយ៉ាងច្រឡោត ច្រងែងច្រង៉ាង ដូចជាមិនមែនជាអ្នកប្រដាល់អាជីព ប្រើសុទ្ធតែក្បាច់ម៉ែចែកឲ្យច្រើនជាងក្បាច់គុណលើសង្វៀន ។

អ្នកប្រដាល់ថៃ Lquezang បានប្រកាសថា រូបគេនឹងសុំសងសឹកថ្ងៃណាមួយ មិនខានជាមួយអ្នកប្រដាល់កម្ពុជា កែវ រំចង ម្តងទៀត។ សម្រាប់ អ្នកប្រដាល់ថៃ lquezang ទទួលបាន១០ថ្នេរ ត្រង់ចិញ្ចើម ដើម្បីអបអរសាទរពិធីបុណ្យឆ្លងឆ្នាំសកល ចំណែក អ្នកប្រដាល់កម្ពុជា កែវ រំចង់ ជាអ្នកឈ្នះក្នុងព្រឹត្តិការណ៍ Thai Fight ទទួលបានថវិកា១ សែនបាត និងប្រាក់ឧបត្ថមសម្រាប់ គូពិសេសពីក្រុមហ៊ុន ស្រាបៀរឆាងឲ្យប៉ុន្មានបាត ទេដើម្បីអបអរសាទរពិធីបុណ្យ ឆ្លងឆ្នាំសកល ឆ្នាំ២០១៦ ៕

កីឡាករថៃ Lquezang ប្រកាសសុំសងសឹក កែវ រំចង់ លើកក្រោយ

កីឡាករថៃ Lquezang ប្រកាសសុំសងសឹក កែវ រំចង់ លើកក្រោយ

កីឡាករថៃ Lquezang ប្រកាសសុំសងសឹក កែវ រំចង់ លើកក្រោយ