គួរឲ្យរំភើប! កូនស្រីវិលជួបជុំ គ្រួសារវិញ ក្រោយពីវង្វេងបាត់ អស់១៧ឆ្នាំ

ចិន៖ វាពិតជារឿងដ៏គួរឲ្យរំភើបចិត្តជំនួស ក្រុមគ្រួសារមួយ ដែលបានវង្វេងបាត់កូនស្រី អស់រយៈពេល ១៧ឆ្នាំ ដែលនាពេលនេះ បានជួបជុំគ្នាវិញ ជាមួយនឹងស្នាមញញឹមដ៏សែនមាន សុភមង្គល។

គួរឲ្យរំភើប! កូនស្រីវិលជួបជុំ គ្រួសារវិញ ក្រោយពីវង្វេងបាត់ អស់១៧ឆ្នាំ
រូបភាព នារីដែលវង្វេង ជាមួយនឹងគ្រួសារបង្កើត

យោងទៅតាមសម្តីឪពុកបង្កើតរបស់នារីវង្វេងនោះ បានឲ្យដឹងថា កូនស្រីខ្លួនឈ្មោះ Tang Shuzhuo បានវង្វេង បាត់ តាំងតែពីខែ តុលា ឆ្នាំ ១៩៩៨ ក្នុងអាយុ២ឆ្នាំមកម្ល៉េះ ដែលវង្វេងនៅក្នុងចំណោម ហ្វូងមនុស្សជាច្រើន នៅខាងក្រៅ ហាងលក់គ្រឿងទេសរបស់គាត់ នៅក្នុងទីក្រុង Nanyang ប្រទេសចិន។

ដោយមិនអស់ចិត្ត រយៈពេល ១៧ឆ្នាំក្រោយមក គ្រួសាររបស់លោក បានសម្រចចិត្តបិទហាងលក់ គ្រឿងទេស របស់ខ្លួន ដើម្បីស្វែងរកកូនស្រី ដែលបានបាត់ខ្លួនអស់រយៈពេល ជាយូរនោះ នៅតាមឡានក្រុង និងស្ថានីយ៍ រថភ្លើង ដោយសង្ឃឹមថា និងបានជួបនាងនៅ ថ្ងៃណាមួយមិនខាន។  ជាងនេះទៅទៀត កាលពីឆ្នាំ ២០១១ ប្តីប្រពន្ធរបស់គាត់ ក៏បានទៅប៉ុស្តិ៍ប៉ូលីស និងបានទុក​ឯកសារឈាម ដែលពាក់ព័ន្ធទៅនឹងសាច់ញាតិ (DNA profile) នៅទៅនោះផងដែរ។

ចំណែកកូនស្រី ដែលឈ្មោះថា Tang Shuzhuo នោះ ត្រូវបានគ្រួសារមួយទទួលយកចិញ្ចឹម ដោយប្រើត្រកូលថា Chen  ហើយនាងក៏បាន ទាក់ទងជាមួយអង្គការមួយ ដើម្បីឲ្យជួយរកឪពុកម្តាយបង្កើតរបស់ខ្លួន ដោយនាងបាន បង្ហោះ បុគ្គលិកលក្ខណៈរបស់ខ្លួន យ៉ាងលំអិត ក្នុងប្រព័ន្ធផ្សព្វផ្សាយ អ៊ិនធើណេត និងយកឯកសារឈាម ដែលអាចបញ្ជាក់សាច់ញាតិ ទៅរក្សាទុកនៅឯប៉ុស្តិ៍ ក្នុងតំបន់ផងដែរ។

បន្ទាប់ពី រកឃើញ ហើយផ្គូរផ្គងឯកសារឈាម ថាត្រូវគ្នាហើយនោះ អាជ្ញាធរ ក៏បានឲ្យ Chen វិលត្រលប់ ដើម្បីជួបជុំគ្រួសារ បង្កើតខ្លួនវិញ។ តែយ៉ាងណាមិញ Chen មិនទាន់ច្បាស់ថា ត្រូវត្រលប់ទៅ រស់នៅជាមួយ ឪពុកម្តាយបង្កើតនៅឯ ទីក្រុង Henan ឬក៏បន្តស្នាក់នៅជាមួយឪពុកម្តាយចិញ្ចឹម ដែលខំមើលថែ នាងដូចជាកូន បង្កើតនៅឯទីក្រុង  Dongguan នោះទេ៕

គួរឲ្យរំភើប! កូនស្រីវិលជួបជុំ គ្រួសារវិញ ក្រោយពីវង្វេងបាត់ អស់១៧ឆ្នាំ
គួរឲ្យរំភើប! កូនស្រីវិលជួបជុំ គ្រួសារវិញ ក្រោយពីវង្វេងបាត់ អស់១៧ឆ្នាំ

ប្រភព៖

ដោយ ឌី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត