តារា​​កូរ៉េ​​៣​រូប​ប៊ិះ​ដួល​លើ​កម្រាល​ព្រំ​ក្រហម​តំណាល​គ្នា​ ក្នុង​កម្មវិធី​ខុស​គ្នា​


តារា​​កូរ៉េ​​៣​រូប​ប៊ិះ​ដួល​លើ​កម្រាល​ព្រំ​ក្រហម​តំណាល​គ្នា​ ក្នុង​កម្មវិធី​ខុស​គ្នា​

នៅ​ក្នុង​កម្មវិធី​ពាន​រង្វាន់​ដែល​ប្រព្រឹត្តទៅ​កាល​ពី​ពេល​ថ្មីៗ​នេះ​មាន​តារា​​​សម្ដែង​ស្រី​កូរ៉េ​យ៉ាង​ហោច​ណាស់​បី​រូប​ដែល​ជួប​ប្រទះ​បញ្ហា​បន្តិច​បន្តួច​នៅ​លើ​កម្រាល​ព្រំ​ក្រហម​ដំណាល​ពេល​គ្នា​ តែ​នៅ​ក្នុង​កម្មវិធី​ខុស​គ្នា។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​ Dkpopnews។

 

តារា​​កូរ៉េ​​៣​រូប​ប៊ិះ​ដួល​លើ​កម្រាល​ព្រំ​ក្រហម​តំណាល​គ្នា​ ក្នុង​កម្មវិធី​ខុស​គ្នា​

 

តារា​​សម្ដែង​ស្រី​កូរ៉េ​ទាំង​បី​រូប​នោះ​គឺ​ នាង​​ Park Han Byul, នាង​ Song Ha Yoon និង​នាង​ Choi Yoon Young ដោយ​ពួក​គេ​បាន​ជាន់​លើ​រ៉ូប​របស់​ខ្លួន​ និង​បណ្ដាល​ឲ្យ​បាត់​បង់​លំនឹង​លើ​កម្រាល​ព្រំ​ក្រហម​ក្នុង​កម្មវិធី​ពាន​រង្វាន់​ “KBS Drama Awards 2015″ និង​ ” SBS Drama Awards”។

 

តារា​សម្ដែង​ ​Park Han Byul បាន​បង្ហាញ​ខ្លួន​ជា​មួយ​នឹង​រូប​វែង​ពណ៌​សាច់​ ក្នុង​កម្មវិធី​ ” SBS Drama Awards” ហើយ​នាង​បាន​បាត់​បង់​លំនឹង​ព្រោះ​តែ​ស្បែក​ជើង​កែង​ពណ៌​ខ្មៅ​របស់​នាង​​​ធ្វើ​ឲ្យ​ប៊ិះ​តែ​នឹង​ដួល។

 

តារា​​កូរ៉េ​​៣​រូប​ប៊ិះ​ដួល​លើ​កម្រាល​ព្រំ​ក្រហម​តំណាល​គ្នា​ ក្នុង​កម្មវិធី​ខុស​គ្នា​

 

ដោយ​ឡែក​តារា​សម្ដែង​ Song Ha Yoon វិញ​​ប៊ិះ​ដួល​ដូច​គ្នា​ ​ពេល​កំពុង​​ឡើង​​លើ​កាំ​ជណ្ដើរ​ដោយ​សារ​នាង​បាន​​ជាន់​​លើ​រ៉ូប​ពណ៌​ស​របស់​ខ្លួន​ សំណាង​ល្អ​​នាង​រក្សា​លំនឹង​​ដោយ​ប្រើ​ដៃ​បាន​ទាន់​ពេល​ទើប​មិន​ដួល។

 

តារា​​កូរ៉េ​​៣​រូប​ប៊ិះ​ដួល​លើ​កម្រាល​ព្រំ​ក្រហម​តំណាល​គ្នា​ ក្នុង​កម្មវិធី​ខុស​គ្នា​
​​​​​​​​
ចុង​ក្រោយ​តារា​សម្ដែង ​Choi Yoon Young ដោយ​សារ​តែ​រូប​វែង​និង​ស្បែក​ជើង​កែង​ជាន់​ខ្ពស់​ធ្វើ​ឲ្យ​នាង​ជួប​ប្រទះ​ហេតុការណ៍​ដូច​តារា​រួម​អាជីព​ទាំង​ពីរ​ខាង​លើ​ដែរ៕​

 

តារា​​កូរ៉េ​​៣​រូប​ប៊ិះ​ដួល​លើ​កម្រាល​ព្រំ​ក្រហម​តំណាល​គ្នា​ ក្នុង​កម្មវិធី​ខុស​គ្នា​

 

ចុច​អាន៖ Harry Styles ​និង​ Kendall Jenner ​ផ្អែមល្ហែម​​ជាមួយ​គ្នា​ក្នុង​អាង​ហែលទឹក

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ Lollipop​​​​​​