កំពូលតារាសម្តែង Liam Neeson នឹងថតរឿងនៅកូរ៉េខាងត្បូង ពាក់កណ្តាលខែមករានេះ

កូរ៉េ៖ ប្រភពព័ត៌មានពី Star Today បានឲ្យដឹងនៅថ្ងៃទី២ ខែមករា ឆ្នាំ២០១៦នេះថា កំពូលតារាសម្តែងជនជាតិ អៀរឡង់លោក Liam Neeson នឹងទៅថតភាពយន្តថ្មីចំណងជើងថា “The Battle of Incheon” នៅប្រទេសកូរ៉េខាងត្បូង នាពាក់កណ្តាលខែមករានេះ។

ប្រភពពីក្រុមការងារថតភាពយន្ត “The Battle of Incheon ” ក៏បានឲ្យដឹងដែរថាតារាសម្តែង Liam Neeson និងចាប់ផ្តើមថតនៅប្រទេសកូរ៉េថ្ងៃទី១១ ខែមករា ឆ្នាំ២០១៦ឆាប់ៗនេះ ហើយក្នុងភាពយន្តថ្មីនេះដែរ កំពូលតារាសម្តែងជើងចាស់រូបនេះ នឹងដើរតួជាមេបញ្ជាការ MacArthur ។

ខាងលើនេះជាដំណឹងរីករាយមួយ របស់អ្នកគាំទ្រនៅកូរ៉េព្រោះ ពួកគេសង្ឃឹមថា នឹងបានជួបមុខផ្ទាល់កំពូល តារាសម្តែងវ័យ ៦៣ឆ្នាំ Liam Neeson ដែលពួកគេធ្លាប់តែបានឃើញមុខ ក្នុងភាពយន្ត Hollywood ល្បីៗដូចជា “Star Wars” វគ្គ១ “Taken”, “Batman Begins,” និង “Non-Stop” ៕

កំពូលតារាសម្តែង Liam Neeson នឹងថតរឿងនៅកូរ៉េខាងត្បូង ពាក់កណ្តាលខែមករានេះ

កំពូលតារាសម្តែង Liam Neeson នឹងថតរឿងនៅកូរ៉េខាងត្បូង ពាក់កណ្តាលខែមករានេះ

  • កំពូលតារាសម្តែង Liam Neeson នឹងថតរឿងនៅកូរ៉េខាងត្បូង ពាក់កណ្តាលខែមករានេះ已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/01/02  Category:កំសាន្ត