រ៉ូ ចាន់ដារ៉ា ហៅ ស្រីលាភ រងការជេរប្រមាថថា មានចរិតមិនស្មើស្រីខូច

ភ្នំពេញ៖ កញ្ញា រ៉ូ ចាន់ដារ៉ា ដែលទស្សនិកជនភាគច្រើន តែងតែស្គាល់និងហៅនាងក្រៅថា ស្រីលាភ នៅពេលថ្មីៗនេះត្រូវបានអ្នកលេង Facebook ម្នាក់បានធ្វើការវាយប្រហារនាង ដោយជេរប្រមាថ មើលងាយកិត្តិយសនាងថា មានតម្លៃមិនស្មើស្រីខូច ឆ្គួតនឹងសម្រស់ខ្លួនឯង ហើយមានចរិតមិនសម ក្នុងការជ្រើសយកជាសង្សារ ។

តារាសម្តែងដែលជា អតីតអ្នកផ្សាយស្ពតពាណិជ្ជកម្ម ឲ្យផ្សារ Aeon Mall កញ្ញា ស្រីលាភ ត្រូវបានអ្នកលេង Facebook ម្នាក់ ដែលមានឈ្មោះក្នុង Account Facebook ថា «Gime Huy» បានសរសេរជេរប្រមាថនាងចំៗដោយមានការរូបរបស់នាងថា « ឈប់និយាយទៅថាហាងផ្ទះត្រាវ ជារបស់នាងខ្មាស់គេ ព្រោះនាងមិនដែលបំពេញតួនាទី ជាម្ចាស់ហាងដ៏ល្អទេ នាងឆ្គួតនឹងសម្រស់របស់ខ្លួនឯង ភ្លេចខ្លួនថាជាអ្វីមកពីណា សុខចិត្តយកស្រីខូចធ្វើសង្សារ កុំឲ្យគេដៀលថាសង្សារ មិនស្មើនឹងស្រីខូច» ។

សម្រាប់ពាក្យសម្តីដែលនិយាយនៅក្នុង Account Facebook ខាងលើនេះ គឺជាការជេរប្រមាថមើលងាយ កិត្តិយសរបស់ តារាសម្តែងស្រី កញ្ញា ស្រីលាភ យ៉ាងខ្លាំង ព្រោះថាបើតាមអត្ថន័យខាងលើនេះ គេបានប្រមាថនាងថាមានចរិតមិនល្អឆ្គួតនឹងខ្លួន ឯងរិះគន់នាងក្នុងន័យ បែបជាន់ពន្លិចយ៉ាងចាស់ដៃ ដោយមិនបានទុកមុខមាត់ឲ្យនាងទាល់តែសោះ ។

បើទោះជាការរិះគន់ទៅលើនាង ដោយបើកចំហរ និងចំៗយ៉ាងនេះក្តី ក៏តារាស្រីរូបនេះ ហាក់ដូចជាមិនទាន់ចេញមុខបកស្រាយ ឫក៏មានវិធានការតាមផ្លូវច្បាប់ តបតទៅវិញឡើយ ហើយ Looking TODAY ក៏មិនទាន់អាច ទាក់ទងទៅនាង ដើម្បីឲ្យនាងបកស្រាយបានដែរ នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៦នេះ ៕