មាន​ផ្ទៃពោះ​៣​ខែ មិនគួរ​បរិភោគ​អ្វីខ្លះ​?

មាន​ផ្ទៃពោះ​៣​ខែ មិនគួរ​បរិភោគ​អ្វីខ្លះ​?

​នៅក្រោយពេល​ដែល​អ្នកមាន​ផ្ទៃពោះ​ចំនួន​៣​ខែ​រួច នោះ​ក្រពះ​អ្នកនឹង​រីក​ធំ ហើយ​អាហារ​ដែល​អ្នក​ចង់​បរិភោគ​នឹង​កាន់តែ​ច្រើន​ទៅៗ ប៉ុន្តែ​អ្នក​ត្រូវតែ​ប្រយ័ត្ន​ពី​អាហារ​របស់​អ្នក ទើប​វា​មិន​ប៉ះពាល់​ដល់​អ្នក និង​កូន​។ តើ​មាន​អាហារ​អ្វីខ្លះ​ដែល​មិន​គួរ​បរិភោគ​នោះ​?

អាហារ​បំពង​
អ្នក​មិន​ត្រូវ​ពិសារ​អាហារ​ដែល​ចៀន បំពង​ខ្លាញ់​នោះទេ ហើយ​អាហារ​ដែល​អាំង​ក៏​មិន​ត្រូវ​បរិភោគ​ច្រើន​ដែរ ព្រោះ​នៅក្នុង​អាហារ​ទាំងនោះ​សុទ្ធតែ​មាន​សារធាតុ​ដែល​អាច​ធ្វើឱ្យ​អ្នក​កើត​មហារីក​បាន ដូចនេះ​ក្រោយពេល​ដែល​អ្នក​ពិសារ​រួច វា​នឹង​នាំ​ជាតិពុល​ទៅ​ឱ្យ​កូន​ក្នុង​ផ្ទៃ​ជា​មិនខានឡើយ​។​

ថ្លើម​សត្វ​
មាន​អ្នក​ម្តាយ​ខ្លះ​យល់​ថា​ការបរិភោគ​ថ្លើម​សត្វ​ច្រើន​ល្អ​ចំពោះ​ការលូតលាស់​របស់​កូន​ក្នុង​ផ្ទៃ តាមពិត​វា​មិន​ល្អ​ឡើយ វា​អាច​ធ្វើឱ្យ​កូន​ក្នុង​ផ្ទៃ​មាន​រូបរាង​មិន​គ្រប់​ជ្រុងជ្រោយ​ក្រោយពេល​ដែល​អ្នក​បរិភោគ​នៅ​ចន្លោះ​ពេល​ខែ​នេះ ជាពិសេស​ថ្លើម​ជ្រូក បើ​អ្នក​បរិភោគ​ច្រើនពេក នោះ​វា​នឹង​ធ្វើឱ្យ​អ្នក​មាន​ឈាម​ច្រើន ដែល​អាច​ធ្វើឱ្យ​អ្នក​ងាយរ​លូត​កូន​ខ្លាំងណាស់​។​

អាហារ​លឿន​
អាហារ​លឿន​នៅទីនេះ​សំដៅ​ដល់​មី​កំប៉ុង អាហារ​កំប៉ុង និង​ភេសជ្ជៈ​ផ្សេងៗ ហើយ​ក្រោយពេល​ដែល​អ្នក​ពិសារ​អាហារ​ទាំងនេះហើយ វា​នឹង​ធ្វើឱ្យ​អ្នក​មាន​អារម្មណ៍​ឆាប់​ឆ្អែត ហើយ​ធ្វើឱ្យ​អ្នកទទួល​សារធាតុចិញ្ចឹម​មិន​បាន​គ្រប់គ្រាន់​ទៀតផង ជាង​នេះ​ទៅទៀត​នៅ​ក្នុង​នោះ​មាន​ជាតិ​អំបិល​ច្រើន ដែល​អាច​បំផ្លាញ​សុខភាព​អ្នក​យ៉ាង​ងាយ​។​

អាហារ​ប៉ូវ​
នៅពេល​ដែល​អ្នក​ស្ថិតក្នុង​ចន្លោះ​ខែ​នេះ អ្នក​មិន​ត្រូវ​ប៉ូវ​ពេក​ទេ ព្រោះ​វា​អាច​ធ្វើ​ឱ្យ​កូន​លូតលាស់​មិន​គ្រប់​ជ្រុងជ្រោយ ជាងនេះទៅទៀត វា​អាច​ធ្វើឱ្យ​អ្នកក្តៅ​ក្នុងបាន​។​

អាហារ​ដែល​ត្រជាក់​
នៅពេល​ដែល​អ្នក​មាន​ផ្ទៃពោះ​៣​ខែ អ្នក​មិន​ត្រូវ​ពិសារ​ការ៉េ ឬ​របស់​ដែល​ត្រជាក់​យកចេញ​ពី​ទូរ​ទឹកកក​ឡើយ ព្រោះ​វា​ងាយ​ធ្វើឱ្យ​អ្នក​មាន​អាកា​រៈរ​លូត​កូន ម្យ៉ាងទៀត​វា​អាច​ធ្វើឱ្យ​កូន​ក្នុង​ផ្ទៃ​មាន​លក្ខណៈ​មិន​នឹង​ននរ​ទៀតផង​៕

ប្រែ​សម្រួល​ដោយ ៖ កញ្ញា Tina

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ ​www.health.com.kh ថ្ងៃទី02  មករា ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។