ការផឹក​ទឹក​ទៅ​តាម​វ័យ​នៃ​មនុស្ស​

ការផឹក​ទឹក​ទៅ​តាម​វ័យ​នៃ​មនុស្ស​

​ការផឹក​ទឹក​ពិតជា​មាន​សារៈសំខាន់​ណាស់​សម្រាប់​មនុស្ស​គ្រប់រូប ហើយ​មនុស្ស​ក៏​មិន​អាច​រស់​ដោយ​គ្មាន​ទឹក​ដែរ ប៉ុន្តែ​ការ​ផឹកទឹក​នេះ​គឺ​ត្រូវតែ​ចែក​ទៅតាម​វ័យ ដូចនេះ​តើ​វ័យ​ណា​សម​នឹង​ផឹកទឹក​ណា​?

​កូនក្មេង​
​ទឹក​ដែល​ស័ក្តិសម​សម្រាប់​កូនក្មេង​ផឹក​គឺ​ទឹក​ដែល​អ្នក​ដាំ​ពុះ​រួច ហើយ​ទុកឱ្យ​ត្រជាក់​ទើប​ផឹក ហើយ​កូនក្មេង​ដែល​មាន​អាយុ​ចាប់ពី​១​ឆ្នាំ​ដល់​៣​ឆ្នាំ មួយថ្ងៃ​ត្រូវការ​បរិមាណ​ទឹក​ចំនួន​ពី​១២៥០​ដល់​២០០០​មី​លី​លីត្រ ប៉ុន្តែ​អ្នក​មិន​ត្រូវ​ពេលដែល​គេ​ស្រែក​ទឹក​ខ្លាំង​ទើប​ឱ្យ​ផឹក​ទេ អ្នក​ត្រូវ​តែ​ឧស្សាហ៍​ឱ្យគេ​ផឹក ដោយ​ផឹក​ម្តង​តិចៗ ទើប​ល្អ​ចំពោះ​សុខភាព​កូន ហើយ​កែវ​មិន​ត្រូវ​ប្រើ​កែវ​ជ័រ​ឡើយ ព្រោះ​វា​អាច​ប៉ះពាល់​ដល់​សុខភាព​កូន​បាន បើ​អ្នក​ប្រើ​យូរ វា​នឹង​ភាយ​ចេញ​ជាតិ​ជ័រ​ចេញមកក្រៅ ជា​ពិសេស​ពេល​ដែល​អ្នក​ចាក់ទឹក​ក្តៅចូល​។​

ស្ត្រី​មាន​ផ្ទៃពោះ​
​ចំណែកឯ​ស្ត្រី​មាន​ផ្ទៃពោះ​មិន​ត្រូវ​ផឹកទឹក​ច្រើន​ឡើយ ព្រោះ​វា​អាច​ធ្វើឱ្យ​រាងកាយ​អ្នក​មាន​សម្ពាធ ដោយសារតែ​ពេល​ដែល​អ្នក​មាន​ផ្ទៃពោះ វា​នឹង​ធ្វើឱ្យ​អ្នក​នោម​ច្រើន​ខុសពី​ធម្មតា ដូចនេះ​ក្នុង​មួយ​ថ្ងៃ​អ្នក​គួរតែ​ផឹកទឹក​ចន្លោះ​ពី​១០០០​ទៅ​១៥០០​មី​លី​លីត្រ​បាន​ហើយ ប៉ុន្តែ​ពេល​ជិត​ដល់​ខែ​ដែល​សម្រាល អ្នក​អាច​បន្ថយ​មក​ត្រឹម​១០០០​មី​លី​លីត្រ​។​

មនុស្ស​ចាស់​
​ចំពោះ​មនុស្ស​ចាស់​វិញ ត្រូវតែ​ផឹកទឹក​មុន​ពេល​គេង ព្រោះ​បើ​មិន​ផឹក វា​នឹង​ធ្វើឱ្យ​ឈាម​អ្នក​ខា​ប់ ហើយ​មាន​លក្ខណៈ​ស្អិត ហើយ​ប្រសិន​ជា​មាន​អា​ការៈខ្វះ​ឈាម គឺ​ត្រូវតែ​ផឹក​មួយ​កែវ​មុន​ពេល​គេង​ជា​ចាំបាច់ ព្រោះ​វា​អាច​ការពារ​មិន​ឱ្យ​សរសៃឈាម​អ្នក​ស្ទះ​បាន​៕
 

​ប្រែ​សម្រួល​ដោយ ៖ កញ្ញា Tina

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ ​www.health.com.kh ថ្ងៃទី02  មករា ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។