បុរសក្លាហាន ឡើងទៅថតរូប នៅលើដំបូលសណ្ឋាគារ កំពស់ ៥២ជាន់ ចៃដន្យអាក្រក់ រអិលជើង ធ្លាក់ស្លាប់ យ៉ាងអណោចអធ័ម

សហរដ្ឋអាមេរិក៖ បុរសក្លាហាន ហ៊ានហួសហេតុម្នាក់ បានឡើងទៅថតរូប នៅលើដំបូល នៃសណ្ឋាគារមួយ ដែលមានកំពស់ រហូតដល់ទៅ ៥២ជាន់ ប៉ុន្តែចៃដន្យអាក្រក់ បានរអិលជើង ធ្លាក់ចុះមកក្រោម បណ្តាលឲ្យស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ។

បុរសក្លាហាន ឡើងទៅថតរូប នៅលើដំបូលសណ្ឋាគារ កំពស់ ៥២ជាន់ ចៃដន្យអាក្រក់ រអិលជើង ធ្លាក់ស្លាប់ យ៉ាងអណោចអធ័ម
បុរសរងគ្រោះ ឈ្មោះ Connor Cummings

យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា នៅមុនពេលកើតហេតុ បុរសរងគ្រោះ មានឈ្មោះថា Connor Cummings អាយុ ២៤ឆ្នាំ និងមិត្តភក្តិម្នាក់ទៀត ឈ្មោះ Dimitri Olivares អាយុ ១៨ឆ្នាំ បានព្យាយាម ឡើងតាមរន្ទា ទៅលើដំបូល នៃសណ្ឋាគារ Four Seasons Hotel កំពស់ ៥២ជាន់ ស្ថិតក្នុងទីក្រុង New York City រដ្ឋ New York សហរដ្ឋអាមេរិក នៅអំឡុងម៉ោងប្រហែល ១១ និង ១៥នាទីយប់ ថ្ងៃពុធ ទី៣០ ខែធ្នូ ឆ្នាំ២០១៥ ដើម្បីថតយក ទិដ្ឋភាពពីលើសណ្ឋាគារ ចុះមកក្រោម ប៉ុន្តែចៃដន្យអាក្រក់ Cummings ក៏បានរអិលជើង ធ្លាក់ចុះមក ជាន់ទី៤៣ បណ្តាលឲ្យស្លាប់ នៅនឹងកន្លែង តែម្តង។

បុរសក្លាហាន ឡើងទៅថតរូប នៅលើដំបូលសណ្ឋាគារ កំពស់ ៥២ជាន់ ចៃដន្យអាក្រក់ រអិលជើង ធ្លាក់ស្លាប់ យ៉ាងអណោចអធ័ម
សណ្ឋាគារ Four Seasons Hotel កំពស់ ៥២ជាន់

ក្រោយកើតហេតុ Olivares មានការតក់ស្លុត និងភ័យស្លន់ស្លោ យ៉ាងខ្លាំង ហើយបានចុះមកក្រោមវិញ និងរត់គេចចេញ ពីអាគារកើតហេតុ តែម្តង។ បើតាមរបាយការណ៍ បានឲ្យដឹងថា Olivares បានប្តូរចិត្ត ត្រលប់មកសណ្ឋាគារវិញ ដើម្បីប្រាប់ម្តាយរបស់គេ និងសន្តិសុខសណ្ឋាគារ ពីរឿងរ៉ាវ ដែលបានកើតឡើង។ បន្ទាប់មក Olivares ត្រូវបានប៉ូលីស នាំខ្លួនទៅសួរនាំ និងដោះលែងវិញ ដោយមិនមែន ចោទប្រកាន់អ្វីឡើយ។

ម្តាយមីងរបស់ Cummings អ្នកស្រី Kate Gentile បាននិយាយថា «យើងកំពុងព្យាយាម ដើម្បីទទួលបានចម្លើយ។ ពួកគេនិយាយថា Cummings បានជិះជណ្តើរយន្ត និងឡើងតាមជណ្តើរ ទៅលើកាន់ យ៉រខាងក្រៅ នៃសណ្ឋាគារ។ Cummings គឺក្មេងល្អម្នាក់។ គេមិនចេះផឹកស្រា ឬប្រើប្រាស់គ្រឿងញៀន អ្វីឡើយ»។

យ៉ាងណាមិញ អ្នកនាំពាក្យ របស់សណ្ឋាគារ Four Seasons Hotel បានឲ្យដឹងថា ពួកគេពិតជា សោកសៅយ៉ាងខ្លាំង ចំពោះការស្លាប់ របស់ Cummings៕

បុរសក្លាហាន ឡើងទៅថតរូប នៅលើដំបូលសណ្ឋាគារ កំពស់ ៥២ជាន់ ចៃដន្យអាក្រក់ រអិលជើង ធ្លាក់ស្លាប់ យ៉ាងអណោចអធ័ម
សណ្ឋាគារ Four Seasons Hotel កំពស់ ៥២ជាន់

ប្រភព ៖

ដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត