វិធីបង្រួម​ទំហំចង្កេះឲ្យ​មាន​រាងស្លីម​ត្រឹមតែ ១០ថ្ងៃប៉ុណ្ណោះ

ដើម្បីសម្រេចបំណងរបស់ស្ត្រីគ្រប់រូបឲ្យទទួលបា​នចង្កេះ​ស្លីម គ្រាន់តែ​ចំណាយពេលមួយថ្ងៃពួកគេនឹងអាចបង្រួមទំហំចង្កេះបាន ១ សង់ទីម៉ែត្រ​យ៉ាង​មាន​ប្រសិទ្ធិភាព។ រូបមន្ត​មួយ​នេះ មាន​ប្រសិទ្ធិភាព​ក្នុងការ​កម្ចាត់ជាតិខ្លាញ់ និង​សារធាតុទឹក​ដែលលើស​ពីក្នុង​រាងកាយ។ វាជួយឲ្យមានភាពប្រសើរឡើង​នូវមុខងារ​របស់ខួរក្បាល, ការចងចាំ, ការស្ដាប់ និង​ភ្នែក។
 
វិធីបង្រួម​ទំហំចង្កេះឲ្យ​មាន​រាងស្លីម​ត្រឹមតែ ១០ថ្ងៃប៉ុណ្ណោះ
គ្រឿងផ្សំ៖
- Horseradish ១២៥ ក្រាម (រុក្ខជាតិម្យ៉ាងដូចឆៃថាវ)
- ទឹកឃ្មុំ ៣ ស្លាបព្រាបាយ
- ក្រូចឆ្មា ៣ ចំណិត
សេចក្ដីណែនាំ៖
- យកក្រូចឆ្មា​ច្របាច់​យកតែ​ទឹក ដាក់ចូល​ទៅក្នុង​ម៉ាស៊ីនក្រឡុក​លាយជាមួយ horseradish ហើយ​ក្រឡុកឲ្យម៉ត់ល្អ។
- បន្ថែម​ទឹកឃ្មុំ ៣ ស្លាប​ព្រាបាយ រួមបញ្ចូល​ទៅក្នុង​ល្បាយនេះ។
- រក្សា​វាទុកនៅ​ក្នុង​ទូទឹកកក ហើយ​បិទ​គម្រប​វាឲ្យជិត។
ការ​ប្រើប្រាស់៖
ចូរយក​ល្បាយនេះ ១ ស្លាបព្រាបាយ ទទួលទាន​ពីរដងក្នុង​មួយថ្ងៃ​ជាមួយអាហារ។ ប្រើវាឲ្យ​បាន ៣ សប្ដាហ៍ អ្នកនឹង​បានឃើញពី​ប្រសិទ្ធិភាព​ក្នុងកាត់បន្ថយ​ទំហំចង្កេះ​របស់អ្នក។
ផល​ប្រយោជន៍​នៃទឹកឃ្មុំ និងទឹក​ក្រូចឆ្មា ជាទូទៅ​ត្រូវបាន​គេស្គាល់ថា សម្បូរទៅដោយ​សារធាតុ​សំខាន់ៗ​ជាច្រើន​ដល់​រាងកាយ។ ដោយសាតែសមាស​ធាតុជាច្រើន​របស់ horseradish រួមមាន (វិតាមីន C, ប៉ូតាស្យូម, វីតាមីន B1, វីតាមីន B6, ជាតិដែក, កាល់ស្យូម, វីតាមីន B2, ម៉ាញេស្យូម, ផូស្វ័រ…) ជាការ​ល្អបំផុតក្នុង​ការព្យាបាលនេះ។
ទឹកនៃ horseradish បានជួយ​បំផ្លាញ​បាក់តេរី​ដែលបណ្ដាលឲ្យ​រាកមួល និងជំងឺរបេង, បាក់តេរី និងបញ្ហាផ្សិត​ជាច្រើនទៀត។ បង្កើនមុខងារ​នៃការរំលាយ​អាហារ​តាមរយៈ​ការភ្ញោច​សម្ងាត់​នៃក្រពះ និងទឹក​ពោះវៀន, ទឹក​ប្រមាត់ និងអង់ស៊ីម​លំពែង៕
ដោយ៖ Brugn
 
ប្រភព៖ sportonlinegroup

    * សូមជូនដំណឹង! ចំពោះបណ្តោវិបសាយថ៍ផ្សេងៗដែលយក និងចង់បាន​អត្ថបទពី គេហទំព័រមង្គលការ យើងខ្ញុំ​សូមទំនាក់ទំនងមកកាន់ ការិកាល័យនិពន្ធ +855 093 211 131 ។

    * សម្រាប់ការ​ប្រឹក្សាដោយឥតគិតថ្លៃលើ​បញ្ហាដូចជា ផ្លូវភេទ ផ្លូវចិត្ត និង​ជំងឺផ្សេងៗ សូមទំនាក់​ទំនង​តាមរយៈ​ទូរស័ព្ទ +855 17 489 402 ។ សូមអរគុណ...!

    • វិធីបង្រួម​ទំហំចង្កេះឲ្យ​មាន​រាងស្លីម​ត្រឹមតែ ១០ថ្ងៃប៉ុណ្ណោះ