ចាប់ខ្លួនបុរសម្នាក់ រួមនឹងថ្នាំញៀន ២កញ្ចប់ នៅស្រុកត្បូងឃ្មុំ

ត្បូងឃ្មុំ៖ កម្លាំងនគរបាលស្រុកត្បូងឃ្មុំ នាវេលាម៉ោង ៨និង១០នាទីព្រឹក ថ្ងៃទី២ ខែមករា ឆ្នាំ២០១៦បានឃាត់ខ្លួន បុរសម្នាក់ រួមនិងថ្នាំញៀន២កញ្ចប់ នៅភូមិដងកាំបិត ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលបានចាប់ខ្លួន មានឈ្មោះ ហ៊ីម លឹម ភេទប្រុស អាយុ២២ឆ្នាំ រស់នៅក្នុងភូមិឃុំកើតហេតុ។ជាមួយគ្នានោះ សមត្ថកិច្ច បានរឹបអូសវត្ថុតាងមានម្សៅក្រាមថ្លា ពណ៌ស សង្ស័យជាថ្នាំញៀនចំនួន ២កញ្ចប់។ ហើយបច្ចុប្បន្ន ជនសង្ស័យ រួមនិងវត្ថុតាង សមត្ថកិច្ច បានចងក្រងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តត្បូងឃ្មុំ ដើម្បីចាត់ការទៅតាមនិតិវិធី៕

ចាប់ខ្លួនបុរសម្នាក់ រួមនឹងថ្នាំញៀន ២កញ្ចប់ នៅស្រុកត្បូងឃ្មុំ