CPP នឹងធ្វើ​មហាមិទ្ទេញ​ រំលឹក​ខួបលើ​ ៣៧ថ្ងៃ រំដោះ ៧មករា ដើម្បីបង្ហាញ​យុទ្ឋសាស្រ្ត ​បំរើរាស្រ្ត​និង​ជាតិ​

ភ្នំពេញ៖ តាមទំលាប់តាំងពីមុនមក ក៏ដូចជាពេលបច្ចុប្បន្ននេះ គណបក្សប្រជាជនកម្ពុជា តែងតែរៀបចំធ្វើ មហាមិទ្ទេញមួយ ដើម្បីរំលឹកខួបថ្ងៃ៧មករា ដែលជាថ្ងៃជ័យជំនះ របស់ប្រជាជនកម្ពុជា លើរបបអាវខ្មៅពុលពត។ នេះជាការបញ្ជាក់ ពីអ្នកនាំពាក្យ គណបក្សប្រជាជនកម្ពុជា លោកសុខ ឥសាន្ត ប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល។ ៧មករាឆ្នាំ១៩៧៩ ដល់៧មករាឆ្នាំ២០១៦នេះ ជាខួបលើកទី៣៧ នៃជ័យជំនះរបស់កងទ័ពវៀតណាម លើរបបពុលពត។

លោកសុខ ឥសាន្ត “ នៅមិនទាន់ដឹងពីខ្លឹមសារនឹងទេ ក៏ប៉ុន្តែខ្ញុំជឿជាក់ថា ប្រាកជាប្រមុខរាជរដ្ឋាភិបាលកម្ពុជាក៏ដូចជាប្រមុខដឹកនាំគណបក្សកម្ពុជា លើកឡើងអំពី បណ្តាលសមទ្ឋិផលនានា ដែលអឺកើតឡើងនៅក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះ ហើយនឹងលើទិសដៅបន្តដើម្បីបំរើជាតិ និងប្រជាជននៅឆ្នាំ២០១៦”។
អ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា បានចាត់ទុកថា ថ្ងៃ៧មករា ឆ្នាំ១៩៧៩ បានសង្គ្រោះមាតុភូមិកម្ពុជាដ៏កំសត់អោយរស់ឡើងវិញ។

អ្វីៗគ្រប់យ៉ាងចាប់ផ្តើមពីបាតដៃទទេស្អាត ក្រោយពីរបបខ្មែរក្រហម បានកំទេចគ្មានសល់នូវអ្វីដែលជាសមិទ្ធផលពីសង្គមចាស់។ ការស្ដារប្រទេស ត្រូវចាប់ផ្តើមចេញពី ចំនុចក្រោមសូន្យ។ មកដល់ថ្ងៃនេះ កម្ពុជា មានអគារខ្ពស់ ទំនើបៗ មានហេដ្ឋារចនាសម្ព័ន្ធស្ពាន ផ្លូវថ្នល់ថ្មីៗជាច្រើន មានធនធានមនុស្សគ្រប់ផ្នែក មនុស្សមាន សិទ្ធិសេរីភាព មានកម្មសិទ្ធ ដែលទទួលបានផលពីផ្នែកនានានៃសង្គម និងគ្រប់វិស័យទាំងអស់។ ទៅថ្ងៃ អនាគត កម្ពុជានឹងមានការអភិវឌ្ឍន៍រីកចម្រើនបន្ថែមទៀត ដូចបណ្ដាប្រទេសអភិវឌ្ឍន៍នៅក្នុងពិភពលោក៕

CPP នឹងធ្វើ​មហាមិទ្ទេញ​ រំលឹក​ខួបលើ​ ៣៧ថ្ងៃ រំដោះ ៧មករា ដើម្បីបង្ហាញ​យុទ្ឋសាស្រ្ត ​បំរើរាស្រ្ត​និង​ជាតិ​