កម្ពុជា​បន្ត​បញ្ជូន​កម្លាំង​មួក​ខៀវ​ទៅ​ អ​.​ស​.​ប

រាជធានី​ភ្នំពេញ ​៖ ​រដ្ឋាភិបាល​កម្ពុជា​ កាលពី​ព្រឹក​ថ្ងៃ​ទី​២ ​មករា​ ២០១៦ ​នេះ​ បាន​បន្ត​ប​ញ្ចូ​ន​ទ័ព​ថែរក្សា​សន្ដិភាព​ប្រមាណ​១៨៤​នាក់​ទៅ​​លី​បង់​នៅ​ម​ជ្ឈឹ​ម​បូព៌ា​ ដើម្បី​ចូលរួម​ថែរក្សា​សន្ដិភាព​ និង​ជួយ​ពលរដ្ឋ​លី​បង់​​ដែល​រង​គ្រោះ​ដោយសារ​ប្រទេស​ដែល​រង​គ្រោះ​ដោយ​សារ​សង្គ្រាម​ និង​ការ​រាលដាលជម្លោះ​តំបន់​ចូល​ក្នុង​ប្រទេស​​នេះ​ ។

លោក​ឧត្តមសេនីយ សែ​ម សុវណ្ណ​នី អគ្គនាយក​មជ្ឈមណ្ឌល​ជាតិ​គ្រប់គ្រង​កងកម្លាំង​រក្សា​សន្តិភាព​បោសសម្អាត​មីន​ និង​កាក​សំណល់​​សង្គ្រាម​បាន​ឱ្យ​​ដឹង​ថា​ ការ​បញ្ជូន​កម្លាំង​រក្សា​សន្តិភាព​របស់​កម្ពុជា​១៨៤​នាក់​ មាន​ស្រី​១០នាក់​ ពេល​នេះ​​ទៅ​កាន់​ប្រទេស​លី​បង់​​ គឺ​ស្ថិត​នៅ​ក្រោម​ទង់​អង្គការសហប្រជាជាតិ​ និង​តាម​សំណើ​សហប្រជាជាតិ ​ដើម្បី​ជួយ​ប្រទេស​លី​បង់ ​និង​ពង្រឹង​សន្ដិភាព​លើ​លោក​ ​។

លោក​​បន្ដ​ទៀត​ថា​ នេះ​ជា​ឆ្នាំ​ទី​១០​ ដែល​កម្លាំង​រក្សា​សន្តិភាព​កម្ពុជា​ទៅ​បំពេញ​បេស​កម្ម​របស់​អង្គការសហប្រជាជាតិ​ ​​ក្នុង​រយៈ​​ពេល​១០​ឆ្នាំ​ កម្ពុជា​បញ្ជូន​កម្លាំង​បាន​៣៣៧២​នាក់ មាន​ស្រី​១០៨នាក់ ​គិត​តាំងពី​ឆ្នាំ២០០៦ ​មក​ ។​ នេះ​ជា​ឆ្នាំ​ទី​១០ ដែល​យើង​បាន​បញ្ជូន​ទ័ព​​ទៅ​លី​បង់ ហើយ​ពេល​នេះ​​ជា​ក្រុម​ទី​ប្តូរ​​វេន​ ។