កុមារី​វ័យ​១០​ឆ្នាំ​ម្នាក់​ស្លាប់ និង​ម្នាក់​បាក់ជើង​នៅក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ក្រឡាប់​រថយន្ត​

​ដោយ​៖​ភួង ផុន

​ខេត្តរតនគិរី​៖​កុមារី​វ័យ​១០​ឆ្នាំ​ម្នាក់​ស្លាប់​នៅ​កន្លែង  ម្នាក់ទៀត​បាក់ជើង និង​ច្រើន​នាក់​រងរបួស​ស្រាល​នៅក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ក្រឡាប់​រថយន្ត​មួយ កាលពី​វេលា​ម៉ោង​១២ និង​៤០​នាទី​ថ្ងៃត្រង់​ទី​៣១ ខែធ្នូ ឆ្នាំ​២០១៥​។ ហេតុការណ៍​នេះ​កើតឡើង​នៅតាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៧៦ ត្រង់ចំណុច​ស្រែ ទា​ហ៊ាន​ស្ថិតក្នុង​ភូមិ​ព្រួក ឃុំ​ប៉ា​តាង ស្រុក​លំផាត់​ខេត្តរតនគិរី​។​

​តាម​ប្រភពព័ត៌មាន​ពី​ឳ​ពុក​របស់​ក្មេងស្រី​រងគ្រោះ​បានអោយដឹងថា កូនស្រី​របស់គាត់​ដែល​ស្លាប់​នេះ​មានឈ្មោះ សារ៉ុន ក​ល្យា​ណា អាយុ​១០​ឆ្នាំ ចំណែក​ក្មួយ​ស្រី​ដែល​រងរបួស​បាក់ជើង​ស្ដាំ​នេះ​មានឈ្មោះ ឡា​ត់ សុវណ្ណ​រ័ត្ន អាយុ​៨​ឆ្នាំ រីឯ​នាក់​រងរបួស​ស្រាល​ចំនួន​៥​នាក់​ទៀត​មិន​ត្រូវបាន​ស្គាល់ឈ្មោះ​នោះទេ ។ ចំណែក​ឳ​ពុក​ដែលជា​តៃកុង​បើកបរ​រថយន្ត​នេះ​មានឈ្មោះ ចាន់ ស៊ីណា អាយុ​៤៣​ឆ្នាំ​ជនជាតិខ្មែរ រស់នៅ​សង្កាត់​ឃ្មួញ រាជធានី​ភ្នំពេញ​។ រថយន្ត​ដែល​ក្រឡាប់​នេះ​ម៉ាក់​ហៃ ឡែ​ន​ឌ័​រ ពណ៌​ទឹកប្រាក់​ពាក់​ស្លាក​លេខ​ភ្នំពេញ 2F6578​។​

​ម្ចាស់​រថយន្ត​បាន​អោយដឹងទៀតថា គាត់​ធ្វើដំណើរ​ចេញពី​ភ្នំពេញ​ឆ្លងកាត់​ខេត្តមណ្ឌលគិរី ធ្វើដំណើរ​បន្ត​តាម​ស្រុក​កោះ​ញែក​ឆ្ពោះទៅកាន់​ស្រុក​លំផាត់​ខេត្តរតនគិរី លុះ​មកដល់​ចំណុចកើតហេតុ ក៏​ស្រាប់​តែមាន​មនុស្ស​ស្រវឹងស្រា​ម្នាក់​ដើរ​ឆ្លងថ្នល់​រេ​ពេញ​ផ្លូវ​ធ្វើអោយ​គាត់​ជាន់​ហ្រាំ​ង​គេច​មនុស្ស​ស្រវឹង​នោះ​បណ្ដាល់អោយ​ឡាន​របស់គាត់​ក្រឡាប់​១​ត្រឡប់​ហើយ​ឡើងឈរ​វិញ​តែម្ដង​។ ចំណែក កូនស្រី​របស់គាត់​ខ្ទា​ត់​ចេញពី​ឡាន​បណ្ដាលអោយ​កិន​ស្លាប់​។ រីឯ​អ្នករបួស​ត្រូវបាន​គេ​ដឹកយក​សង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក​ខេត្តរតនគិរី​។  

​ក្រោយ​កើតហេតុ​សព​ត្រូវបាន​សមត្ថកិច្ច​ប្រគល់អោយ​ឳ​ពុក​ម្ដាយ​ដឹកយក​ទៅធ្វើ​បុណ្យ​តាម​ប្រពៃណី​នៅឯ​ស្រុកកំណើត​ផងដែរ​៕