បើក​ត្រាក់ទ័រ​ភ្ជួរ​រាស់​ចំការ​ដំឡូង​ប៉ះចំ​គ្រាប់មីន​ផ្ទុះ​ស្លាប់​ម្នាក់ របួស​ម្នាក់​នៅ​ស្រុក​សំពៅ​លូន​

​ខេត្តបាត់ដំបង​៖ប្រជាកសិករ​២​នាក់​បាន​ស្លាប់ និង​រងរបួស​ដោយសា​រ​ផ្ទុះ​មីន នៅវេលា​ម៉ោង​៩ និង​១០​នាទី ព្រឹក​ថ្ងៃទី​០១ ខែមករា ឆ្នាំ​២០១៦ ស្ថិតនៅ​ភូមិ​អូរ​ចំ​ណិ​ប ឃុំ​តា​ស្តា ស្រុក​សំពៅ​លូន ខេត្តបាត់ដំបង ខណ​:​ជនរងគ្រោះ​កំពុង​ភ្ជួរ​ត្រាក់ទ័រ រាស់​ចំការ​ដំឡូង​។​

​បើតាម​ការបញ្ជាក់​ពី​ក្រុមគ្រួសារ​ជនរងគ្រោះ​បាន​បញ្ជាក់ថា អ្នកស្លាប់​ឈ្មោះ សៅ វឹត ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ត្រូវ​មួយ​ចំហៀង​ខ្លួន​ខាងស្តាំ ជើង ដៃ ក្បាល និង​ចុងដង្ហើម ដោយឡែក អ្នករងរបួស ឈ្មោះ ស៊ុន សែម ភេទ​ប្រុស អាយុ​២៧​ឆ្នាំ មាន​ប្រពន្ធ កូន​ពី​នាក់​។  

​ក្រោយ​កើតហេតុ​កម្លាំង​សមត្ថកិច្ច បាន​ចុះទៅ​ជួយ​អន្តរា​គម​ន៌​ដោយ​ដឹក​ជនរងគ្រោះ​ដែល​រងរបួស ទៅ​មន្ទីរពេទ្យ ខណ​:​អ្នកស្លាប់​ត្រូវបាន​សមត្ថកិច្ច ប្រគល់​ទៅ​ឲ្យ​ក្រុមគ្រួសារ ធ្វើបុណ្យ​តាម​ប្រពៃណី​៕