លទ្ធផល​អនុវត្ត​ច្បាប់​ចរាចរណ៍​ថ្មី​នៅ​ទូទាំងប្រទេស​ថ្ងៃទី​១​មករា​៖​យានយន្ត​៧៥១៩​គ្រឿង​ល្មើសច្បាប់​

​រាជធានី​ភ្នំពេញ​៖​លទ្ធផល​ផ្លូវការ​នៃ​ការអនុវត្ត ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី នៅ​ថ្ងៃទី​១ ខែមករា ឆ្នាំ​២០១៦ របស់​នាយកដ្ឋាន​នគ​របាល​ចរាចរណ៍ និង​សណ្តាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការ​នគរបាល​ជាតិ បាន​ឲ្យ​ដឹងថា ក្នុង​ប្រតិបត្តិការ​ទូទាំងប្រទេស កម្លាំង​នគរបាល​ចរាចរណ៍ ឃាត់​យានយន្ត​ល្មើស​ចំនួន ៧៥១៩​គ្រឿង ក្នុងនោះ​ធ្វើការ​អប់រំ​ចំនួន ៤៥៤៣​គ្រឿង ផាកពិន័យ​២៩២៥​គ្រឿង និង​ឃាត់​យានយន្ត​ទុក​ចំនួន​១១០​គ្រឿង​។​

​របាយការណ៍​លទ្ធផល នៃ​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី បានបញ្ជាក់​ទៀតថា នៅ​ថ្ងៃទី​១ ខែមករា ឆ្នាំ​២០១៦ ដែលជា​ថ្ងៃ​ដំបូង ដែល​ចាប់ផ្តើម​អនុវត្ត​នោះ​មាន​ខេត្ត​ចំនួន​២៣ បាន​អនុវត្ត​ព្រមៗ​គ្នា លើកលែងតែ​ខេត្តកំពង់ស្ពឺ និង​ព្រះសីហនុ​ប៉ុណ្ណោះ​។ ចំពោះ​បញ្ហា​ប្រឈម គឺ​ប្រជាពលរដ្ឋ​មួយចំនួន​ត្អូញត្អែរ មិនទាន់​បានដឹង​ពី​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី​៕

លទ្ធផល​អនុវត្ត​ច្បាប់​ចរាចរណ៍​ថ្មី​នៅ​ទូទាំងប្រទេស​ថ្ងៃទី​១​មករា​៖​យានយន្ត​៧៥១៩​គ្រឿង​ល្មើសច្បាប់​