Man Utd ​អាច​បំបែក​កំណត់ត្រា​មិន​​ដែល​​​​ឈ្នះ​ ៨ ប្រកួត​ជាប់​គ្នា​ ​ពេល​ប៉ះ​ Swansea ​យប់​នេះ​​បាន​ឬ​អត់?

Man Utd ​អាច​បំបែក​កំណត់ត្រា​មិន​​ដែល​​​​ឈ្នះ​ ៨ ប្រកួត​ជាប់​គ្នា​ ​ពេល​ប៉ះ​ Swansea ​យប់​នេះ​​បាន​ឬ​អត់?

នៅ​យប់​នេះ​ ក្រុម​បិសាច​ក្រហម​នឹង​បើក​ទ្វារ​កីឡដ្ឋាន ​Old Trafford ​ស្វាគមន៍​ក្រុម​​ភ្ញៀវ​ Swansea ​ដែល​​គ្រប់​គ្នា​កំពុង​ទន្ទឹង​រង់ចាំ​អ៊ុត​មើល​លទ្ធផល​ថា ​តើ​ Man Utd ​អាច​បញ្ចប់​កំណត់ត្រា​មិន​ធ្លាប់​ឈ្នះ​ ៨ ​ប្រកួត​ចុងក្រោយ​ក្រោម​ការ​ដឹកនាំ​របស់​លោក​ Louis va Gaal ​បាន​ឬ​អត់?

​ក្នុង​ ៨ ​ប្រកួត​ចុងក្រោយ​​ក្រុម​​ជើង​ខ្លាំង​អង់គ្លេស​ Man Utd ​មិន​ដែល​ស្គាល់​រសជាតិ​ឈ្នះ​នៅ​ឡើយ​ទេ ​ទាំង​ក្នុង​ក្រប​ខណ្ឌ​ English Premiere League ​និង​ក្រម​​ខណ្ឌ​បាល់ទាត់​កំពូល​ទ្វីប​អឺរ៉ុប​ Champions League ​ពោល​គឺ​បាន​ត្រឹម​ស្មើ​នឹង​ចាញ់​ប៉ុណ្ណោះ។ ​​ការ​មិន​ឈ្នះ​ក្នុង​ប្រកួត​ចុងក្រោយ​នេះ​ធ្វើ​ឲ្យ​កៅអី​អ្នក​ចាត់ការ​សញ្ជាតិ​ហុល្លង់​លោក​ Louis van Gaal ​កំពុង​ឡើង​កម្ដៅ ​​និង​មាន​ព័ត៌មាន​ជា​ហូរហែ​ថា ​​បិសាច​ក្រហម​អាច​សម្លឹង​រក​អ្នក​ចាត់ការ​ថ្មី​ជំនួស​លោក។ ​​​

 

Man Utd ​អាច​បំបែក​កំណត់ត្រា​មិន​​ដែល​​​​ឈ្នះ​ ៨ ប្រកួត​ជាប់​គ្នា​ ​ពេល​ប៉ះ​ Swansea ​យប់​នេះ​​បាន​ឬ​អត់?

 

Swansea ឯណោះ​​​វិញ​ក៏​មិន​ជា​ប្រសើរ​ប៉ុន្មាន​ដែរ​​ក្នុង​ការ​ប្រកួត​លីក​កំពូល​របស់​អង់គ្លេស​ ដោយ​ ៧ ​ប្រកួត​ចុងក្រោយ​ស្គាល់​ពាក្យ​ថា ​ឈ្នះ​តែ​មួយ​ប្រកួត​គត់ ​ក្រៅ​ពី​នេះ​គឺ​​ស្មើ ​៣ ​ប្រកួត ​និង​ចាញ់​ ៣ ​ប្រកួត។ ​​​ក្រុម​ក្ងាន​ស​កំពុង​ឈរ​នៅ​ទីតាំង​មិន​ល្អ​ក្នុង​តារាង​ English Premiere League ​ស្ថិត​នៅ​ចំណាត់ថ្នាក់​ទី​ ១៧ ​ដោយ​មាន​ ១៩ ​ពិន្ទុ​ប៉ុណ្ណោះ​​​ពី​ ១៩ ​ប្រកួត​កន្លង​មក។

 

ជើង​កីឡាករ​

 

ខ្សែ​បម្រើ​​ Jesse Lingard ​​របស់​ Man Utd ​នៅ​មិន​ទាន់​​ដឹង​​​ថា ​អាច​ជា​ទាន់​ប្រកួត​នេះ​ឬ​អត់​ ក្រោយ​អវត្តមាន​ ៣ ​សប្ដាហ៍​កន្លង​មក​ដោយ​របួស​សរសៃពួរ។ ​​ទន្ទឹម​គ្នា​នេះ​ ​ខ្សែ​បម្រើ​ Antonio Valencia, ​ខ្សែ​ការពារ​ Luke Shaw ​និង​ Marcos Rojo ​នៅ​​មិន​អាច​ជួយ​ក្រុម​បាន​នៅ​ឡើយ។ ងាក​មក​ Swansea ​វិញ ​ខ្សែបម្រើ​កណ្តាល​​ Federico Fernandez ​នៅ​តែ​មិន​អាច​​ជួយ​ក្រុម​បាន​នៅ​ឡើយ​ដោយសារ​របួស​កែងជើង។ ​​​​​​តែ​កីឡាករ​សំខាន់ៗ​មួយ​ចំនួន​​អាច​មក​ជួយ​ក្រុម​បាន​រួមមាន​​​ Angel Rangel, ​Leon Britton,​ Ki Sung-yueng, ​​Wayne Routledge, ​Gylfi Sigurdsson ​​និង​​ Andre Ayew។

 

​​សម្ដី​អ្នក​ចាត់ការ

 

Man Utd ​អាច​បំបែក​កំណត់ត្រា​មិន​​ដែល​​​​ឈ្នះ​ ៨ ប្រកួត​ជាប់​គ្នា​ ​ពេល​ប៉ះ​ Swansea ​យប់​នេះ​​បាន​ឬ​អត់?

 

លោក​ Louis van Gaal៖ “នេះ​មិន​មែន​ជា​ក្លិប​ដំបូង​​ទេ​​​​ ​តែ​អាច​ជា​ក្លឹប​ចុងក្រោយ​ដែល​ខ្ញុំ​ជួយ​​ពេលវេលា​ដ៏​លំបាក​បំផុត។ ​​​ខ្ញុំ​ជួប​ពេលវេលា​លំបាក​​បែបនេះ​គ្រប់​ក្លឹប​ដែល​ខ្ញុំ​កាន់ ​​តែ​ខ្ញុំ​អាច​និយាយ​បាន​ថា ​នៅ​ Man Utd ​​​​​​​​មាន​អ្នក​គាំទ្រ​ដ៏​អស្ចារ្យ​​ជាង​គេ។ ​​​​នៅ​ដំណាក់កាល​ដ៏​លំបាក​នេះ ​​​ពួកគេ​​លើក​ទឹកចិត្ត​ការ​ប្រកួត​​​របស់​កីឡាករ​យើង។ ​វា​ពិត​ជា​អស្ចារ្យ​ណាស់។ ​ទោះជា​យ៉ាង​ណា ​​យើង​ត្រូវ​ការ​ឈ្នះ​​​ពីព្រោះ​យើង​ចង់​ឲ្យ​ចុង​បញ្ចប់​នៃ​រដូវ​កាល​​ ​​​ឈរ​នៅ​កំពូល​លីក ​មិន​មែន​នៅ​តំបន់​កណ្ដាល​ឡើយ”។

 

​​​​​លោក​ ​Alan Curtis ​អ្នក​ចាត់ការ​បណ្ដោះអាសន្ន​ក្រុម​ Swansea៖ “នៅ​ពេល​អ្នក​សម្លឹង​មើល​គ្រាប់​​បាល់​បញ្ចូល​ទី​របស់​យើង ​​វា​ជា​បញ្ហា​មួយ​ ហើយ​យើង​ត្រូវ​រក​គ្រាប់​បាល់​ច្រើន​ជាង​នេះ។ ​​​​យើង​ចង់​បង្កើត​គុណភាព​តំបន់​ប្រយុទ្ធ​មែន ​តែ​មិន​អាច​បន្ទោស​​​​​​ទៅ​លើ​ខ្សែ​ប្រយុទ្ធ​​​ទេ។ ​យើង​​បាន​ទប់​គូ​ប្រកួត​មិន​ឲ្យ​ទាត់​​​បញ្ចូល​ទី​នៅ​៣ ​ប្រកួត​ចុងក្រោយ​មែន ​​​​តែ​ច្បាស់​ណាស់​យើង​​​ការ​គ្រាប់​បញ្ចូល​​ទី​គូ​ប្រកួត​​ដើម្បី​ឲ្យ​តំបន់​ប្រយុទ្ធ​ប្រសើរ​ឡើង”។

 

​ការ​ប៉ះ​គ្នា​ប៉ុន្មាន​លើក​ចុងក្រោយ

 

​​​បី​ប្រកួត​​​ចុងក្រោយ​​​​​​ពេល​ប៉ះ​​​ Man Utd ​​ ​​​​ក្នុង​ក្រប​​ខណ្ឌ​ EPL​​ ក្រុម​ Swansea ​ឈ្នះ​ទាំង​អស់​​ដោយ​លទ្ធផល​ដូចៗ​គ្នា​​​ ២-១​ ​ទាំង​ក្នុង​ និង​ក្រៅ​ដី។​ ​​​Swansea ​​ឈ្នះ​ ២-១​ ​នៅ​ទឹកដី​​ Old Trafford ​រដូវ​​កាល​មុន​ ពេល​លោក​ Louis van Gaal ​ចូល​កាន់​​​​​ Man Utd ​នៅ​ប្រកួត​ដំបូង។ ​​​​​បរាជ័យ​​​ក្នុង​ការ​ឈរ​កំពូល​តារាង​ English Premiere League ​២ ​រដូវ​កាល​ចុងក្រោយ​​​​គឺ ​សុទ្ធ​តែ​​​ចាញ់​ក្រោម​ថ្វី​ជើង​ Swansea ​​ទាំង​ពីរ​លើក។​

 

ចុះ​​​​ប្រិយមិត្ត​គិត​ថា ក្រុម​ណា​នឹង​ឈ្នះ​នៅ​វេលា​ម៉ោង​ ១០ ​រាត្រី​នេះ?

 

ដោយ៖ ​ប្រាក់ ចាន់សីហា