ពិការ​ម្រាមដៃ ១៣ ឆ្នាំ ត្រូវបាន​វះកាត់​ត​ភ្ជាប់​ជំនួស​ដោយ​ម្រាមជើង​

វា​ពិតជា​រឿង​មួយ​ដែល​មិនគួរ​ឲ្យ​ជឿ​សម្រាប់​មនុស្ស​គ្រប់គ្នា តែ​នេះ​គឺជា​រឿង​ពិត​ដែល​បានកើត​ឡើង​ទៅលើ​បុរស​វ័យ ៤២ ឆ្នាំ​ម្នាក់ ។​លោក Liu បាន​ប្រាប់​ឲ្យ​ដឹងថា លោក​បាន​បាត់បង់​ម្រាមដៃ​ចង្អុល​របស់លោក​កាលពី ១៣ ឆ្នាំមុន ដោយសារ​ប្រតិបត្តិការ​គ្រឿងចក្រ តែ​ពុំ​អាច ត វិញ​បាន ។

ពិការ​ម្រាមដៃ ១៣ ឆ្នាំ ត្រូវបាន​វះកាត់​ត​ភ្ជាប់​ជំនួស​ដោយ​ម្រាមជើង​

យ៉ាងណាក្តី លោក​នៅតែ​បន្ត​ស្វែងរក​វិធី​ធ្វើយ៉ាងណា ដើម្បី​អាច​ឲ្យ​លោក​មាន​ម្រាមដៃ​ចង្អុល​វិញ​ក្នុងអំឡុងពេល ១៣ ឆ្នាំ​ចុងក្រោយ ។ លោក​បាន​ជួបនឹង​ក្តីសង្ឃឹម​របស់លោក​កាលពី​ខែធ្នូ​កន្លងទៅនេះ បន្ទាប់ពី​ដឹង​ពី​តិច​ណិ​ក​ផ្លាស់ប្តូរ​អវយវៈ ។ គ្រូពេទ្យ​មួយរូប​នៅ មន្ទីរពេទ្យ Henan Provincial People’s Hospital បាន​វះកាត់​យក​ម្រាមជើង​ទី​ពីរ​ខាងឆ្វេង​របស់លោក មក​ត​ភ្ជាប់​នឹង​ម្រាមដៃ​ដែល​ពិការ ហើយ​ការវះកាត់​នោះ​ចំណាយពេល​ដល់​ទៅ ៤ ម៉ោង ។​

លោកគ្រូ​ពេទ្យ​រូបនេះ​ក៏បាន​និយាយ​ដែរ​ថា ម្រាមដៃ​ថ្មី​នេះ​នឹងមាន​សុខភាព​មាំមួន ហើយ​លោក​ជឿជាក់ថា​ក្នុង​រយៈពេល ២ ខែ​ខាងមុខ ម្រាមដៃ​ថ្មី​នោះ​នឹង​អាច​ប្រើការ​បាន ៕ ថា​វរិ​ទ្ធ​
​ប្រភព ៖ ស៊ី​ស៊ី​ធី​វី​

ពិការ​ម្រាមដៃ ១៣ ឆ្នាំ ត្រូវបាន​វះកាត់​ត​ភ្ជាប់​ជំនួស​ដោយ​ម្រាមជើង​