ឈ្មោះជម្រើសជាតិទៅពាន Bangabandhu ចេញហើយ តែអត់មានកីឡាករល្អៗច្រើន

បញ្ជីឈ្មោះក្រុមជម្រើសជាតិកម្ពុជា និងថ្នាក់ដឹកនាំទាំង ៣០នាក់ ដែលត្រូវចេញទៅពានរង្វាន់ 2016 Bangabandhu Gold Cup នៅប្រទេសបង់ក្លាដេស បានចេញហើយ ប៉ុន្តែមិនមានឈ្មោះកីឡាករល្អៗជាច្រើននាក់។ ពានរង្វាន់នេះ ក្រុមមាន៨ដែលត្រូវបានបែងចែកជាពីរពូលគឺពូល A មាន -បង់ក្លាដេស នេប៉ាល់ ស្រីលង្កា និងម៉ាឡេស៊ី (អាចជា U-23 ម៉ាឡេស៊ី) ខណៈពូល B មាន ក្រុម U-23 បង់ក្លាដេស បារ៉ែន កម្ពុជា និងម៉ាល់ឌីវ។ ការប្រកួតនឹងចាប់ផ្តើមពីថ្ងៃទី ៨ដល់ ១៨ ខែ មករា ឆ្នាំ ២០១៦ បានបញ្ចប់ហើយនៅល្ងាចអង្គារ ទី ២៩ខែ ធ្នូ ឆ្នាំ ២០១៥ នេះ។

កីឡាករឆ្នើមៗមួយចំនួនដែលមិនមានឈ្មោះក្នុងបញ្ជីនេះដូចជា ចាន់ វឌ្ឍនាកា, ប្រាក់ មុន្នីឧត្តម, កែវ សុខ ផេង, ធារី ចន្ថាប៊ីន, គួច សុកុម្ភៈ និងអ្នកចាំទី ស៊ូ យ៉ាទី ជាដើម។ ពួកគេប្រហែលជាត្រូវទុកសម្រាប់ការប្រកួតមិត្តភាពអន្តរជាតិជាមួយក្រុមខ្លាំងមកពីប្រទេសថៃដែលពេលវេលាប្រកួតជាន់គ្នានឹងការប្រកួតពានរង្វាន់នៅបង់ក្លាដេសនេះ។ ម្យ៉ាងទៀតក៏ជាឱកាសមួយផ្តល់ដល់យុវជនផ្សេងទៀតដែលអាចបង្ហាញខ្លួនឲ្យក្រុមជម្រើសជាតិសម្រាប់ការប្រកួតលក្ខណៈអន្តរជាតិ និងឲ្យពួកគេទទួលបានបទពិសោធន៍ថ្មីៗ៕

ប្រភព៖ គេហទំព៍រ news.sabay.com.kh

ឈ្មោះជម្រើសជាតិទៅពាន Bangabandhu ចេញហើយ តែអត់មានកីឡាករល្អៗច្រើន

ឈ្មោះជម្រើសជាតិទៅពាន Bangabandhu ចេញហើយ តែអត់មានកីឡាករល្អៗច្រើន