បិសាចក្រហម Manchester United បើកទ្វារ ពហុកីឡដ្ឋាន ទទួលក្លឹប កៀកបាតតារាង យប់នេះ

ក្រុងឡុងដ៏៖ ក្នុងចំណោម ១៩ ប្រកួតកន្លងមក បិសាចក្រហម Manchester United មានតែ៣០ ពិន្ទុក្នុងដៃតែប៉ុណ្ណោះ ដោយឈរលេខរៀងទី ០៦ នៃតារាងក្នុងក្របខណ្ឌ Premier League ។

យោងតាមគេហទំព័រ Metro បានផ្សាយឲ្យដឹងថា សម្រាប់រាត្រីនេះដែរ បិសាចក្រហម នឹងបើកទ្វារពហុកីឡដ្ឋាន Old Traford សារជាថ្មី ដើម្បីទទួលភ្ញៀវ ក្ងានព្រៃ Swansea City នៅវេលាម៉ោង ១០និង០០នាទី យប់ថ្ងៃទី០២ ខែមករា ឆ្នាំ២០១៦ នេះ ។

បើសិនជា បិសាចក្រហម មិនអាចបំបាក់ ក្លឹបដែលកៀកក្នុងតំបន់ កាត់ចេញពីក្របខណ្ឌធំ អង់គ្លេសបាននោះទេ  គ្រូបង្វឹក នឹងស្ថិតក្នុងស្ថានភាព ចម្រូងចម្រាស់បំផុត  ដែលធ្វើឲ្យអ្នកគាំទ្រ កាន់តែប្រតិកម្ម ទ្វេរដង។ បិសាចក្រហម ក្នុងរាត្រីនេះ ទោះបីជាឈ្នះ អាចឈរនៅ លេខរៀងទី ០៥នៃតារាង ប៉ុន្តែត្រូវអុជធូបបន់ឲ្យ Crystal Palace ចាញ់ ទើបអាចឈរជើងបាននឹង។

ក្រៅពីបិសាចក្រហម ដែលជាគូមួយ គេចង់តាមដានពីការវិត្តន៍លេងរបស់ ក្លឹបមួយនេះ  នៅមានក្លឹបកាំភ្លើងធំ ត្រូវទទួលភ្ញៀវ Newcastle United   និង Leicester City ទទួលភ្ញៀវ AFC Bournemouth  វេលាម៉ោង ១០ និង០០នាទី ៕

បិសាចក្រហម Manchester United  បើកទ្វារ ពហុកីឡដ្ឋាន ទទួលក្លឹប កៀកបាតតារាង យប់នេះ

បិសាចក្រហម Manchester United  បើកទ្វារ ពហុកីឡដ្ឋាន ទទួលក្លឹប កៀកបាតតារាង យប់នេះ

  • បិសាចក្រហម Manchester United បើកទ្វារ ពហុកីឡដ្ឋាន ទទួលក្លឹប កៀកបាតតារាង យប់នេះ已关闭评论
  • 7 views
  • Hide Sidebar
    A+
Publish on:2016/01/02  Category:កីឡា