ការពិនិត្យសុខភាព មុនពេលរៀបការ ឬមុនពេលមានផ្ទៃពោះ

សុខភាព៖ ដើម្បីរៀបចំគ្រួសារមួយ ដែលមានសុខភាពល្អ និងមានសុភមង្គល យើងត្រូវចេះត្រៀមខ្លួន សម្រាប់ធ្វើជាឧត្តមភរិយា ឬឧត្តមស្វាមី ឬជាឪពុកម្តាយគេ តាមរយៈការតាមដានសុខភាព ឲ្យបានល្អប្រសើរ។
បញ្ហាសុខភាព ដែលយើងគួរតែពិនិត្យ មានដូចជា ៖
- ពិនិត្យសុខភាពទូទៅ ប្រវត្តិជំងឺ និងការពិនិត្យលើរាងកាយ
- ពិនិត្យជាតិស្ករ ក្នុងឈាម
- រាប់គ្រាប់ឈាម (CBC)
- ពិនិត្យរកមេរោគ និងប្រព័ន្ធការពារ ជំងឺរលាកថ្លើមប្រភេទ B
- ពិនិត្យរកមេរោគអេដស៍ ស្វាយ និងស្អូច
- ពិនិត្យជាតិខ្លាញ់ (Cholesterol, Triglyceride)
- ពិនិត្យមើលទឹកនោម
- ពិនិត្យមើលអេកូ ...។
ហេតុអ្វីចាំបាច់ ត្រូវថែទាំផ្ទៃពោះ?
- ការពារសុខភាពស្ត្រីជាម្តាយ និងទារកក្នុងផ្ទៃ
- ជួយឲ្យទារក លូតលាស់បានល្អប្រសើរ
- ចេះសម្របខ្លួន បានយ៉ាងល្អប្រសើរ ជាមួយនឹងការផ្លាស់ប្តូរនានា ក្នុងរាងកាយស្ត្រីជាម្តាយ
- ត្រៀមខ្លួនទុកជាមុន ដើម្បីកុំឱ្យមានគ្រោះថ្នាក់ ពេលសម្រាលបុត្រ៕
ប្រភព៖ គេហទំព័រ www.health.com.kh

ការពិនិត្យសុខភាព មុនពេលរៀបការ ឬមុនពេលមានផ្ទៃពោះ