Harry Styles និង Kendall Jenner ផ្អែមល្ហែមជាមួយគ្នា ក្នុងអាងហែលទឹក

បុរសសង្ហា Harry Styles និងតារាម៉ូដែលល្បីឈ្មោះ Kendall Jenner បានចំណាយពេលក្នុងអាងហែលទឹកលើនាវាកម្សាន្តរួមគ្នានៅមុនឆ្លងឆ្នាំថ្មីបន្តិច ដែលនេះបង្ហាញពីទំនាក់ទំនងកាន់តែជិតដិតរវាងតារាល្បីទាំងពីរ។

នៅពេលចំណាយពេលងូតទឹក លើនាវាកម្សាន្តពេល Kendall លេងអស់ចិត្ត នាងបានដើរឡើងតាមជណ្ដើរទៅសម្អាតខ្លួនចេញហើយ តែបុរសសង្ហាសមាជិក One Direction ហាក់មិនអស់ចិត្តក៏ទាញជើងនាងចង់ឲ្យចុះមកលេងបន្តជាមួយខ្លួនតទៅទៀត។ អ្នកទាំងពីរហាក់រីករាយនឹងការលេងជាមួយគ្នានេះជាខ្លាំងដោយបង្ហាញស្នាមញញឹមយ៉ាងសប្បាយ។

អ្នកទាំងពីរហាក់កំពុងមានមនោសញ្ចេតនាដ៏ផ្អែមល្ហែមរួមគ្នាជាថ្មី ក្រោយទាក់ទងគ្នាបានបន្តិចកាលពីឆ្នាំ ២០១៣ និងសម្រេចដើរចេញរៀងខ្លួន។

Harry Styles និង Kendall Jenner ផ្អែមល្ហែមជាមួយគ្នា ក្នុងអាងហែលទឹក

ក្នុងដំណើរកម្សាន្តមុនឆ្លងឆ្នាំនោះក៏លេចចេញវត្តមានម្ដាយរបស់តារាទាំងពីរនៅលើនាវាកម្សាន្តនោះដែរ ដែលនេះអាចបង្ហាញពីសម្ពន្ធភាពកាន់តែស៊ីជម្រៅរវាងអ្នកទាំងពីរ។ ទោះជាយ៉ាងណា ភាគីទាំងពីរមិនទាន់ចេញមកបកស្រាយនៅឡើយថា ទំនាក់ទំនងរវាងពួកគេជាស្នេហា ឬគ្រាន់ជាមិត្តធម្មតា។

Harry Styles និង Kendall Jenner ផ្អែមល្ហែមជាមួយគ្នា ក្នុងអាងហែលទឹក

ចុះបើពួកគេ ទាក់ទងគ្នាមែន តើប្រិយមិត្តរបស់តារាទាំងពីរគាំទ្រឬអត់?

ប្រភព៖ គេហទំព័រ news.sabay.com.kh

  • Harry Styles និង Kendall Jenner ផ្អែមល្ហែមជាមួយគ្នា ក្នុងអាងហែលទឹក已关闭评论
  • 10 views
  • Hide Sidebar
    A+
Publish on:2016/01/02  Category:កំសាន្ត