គូស្នេហ៍មួយគូថត Selfie យ៉ាងរីករាយមុខសណ្ឋាគារ កំពុងឆាបឆេះនៅឌុយបៃ រងការរិះគន់ខ្លាំង

គូស្នេហ៍មួយគូបានបង្ហោះរូបថត Selfie នៅមុខសណ្ឋាគារក្រុងឌុយបៃដែលបានឆាបឆេះនៅយប់មុនថ្ងៃឆ្លងសាកល ២០១៦ បន្តិច។

គូស្នេហ៍ខាងលើបានបង្ហោះរូបភាពមួយសន្លឹកបង្ហាញភាពរីករាយទៅក្នុងគណនី Instagram របស់ខ្លួនអមដោយឃ្លាថា ”សួស្ដីឆ្នាំថ្មី ទីក្រុងឌុយបៃជាទីស្រឡាញ់! សូមព្រះជាម្ចាស់តាមថែរក្សាអ្នក។ អ្នកតែងធ្វើឲ្យខ្ញុំភ្ញាក់ផ្អើលនឹងកាបាញ់កាំជ្រួចដ៏ធំបំផុត”។

បើទោះជាទង្វើនេះត្រូវគេចាត់ទុកថា មិនគប្បី តែអ្នកចូលបញ្ចេញមតិនៅក្នុងបណ្តាញ Instagram នោះបែរជារីករាយទៅវិញដោយអ្នកខ្លះសរសេរថា ”Couple on Fire” “អស្ចារ្យណាស់” និង “LOL” ជាដើម។

គូស្នេហ៍មួយគូថត Selfie យ៉ាងរីករាយមុខសណ្ឋាគារ កំពុងឆាបឆេះនៅឌុយបៃ រងការរិះគន់ខ្លាំង

គូស្នេហ៍ដែលថត Selfie យ៉ាងរីករាយមុខសណ្ឋាគារដែលកំពុងឆាបឆេះ

ទោះជាយ៉ាងណា រូបភាពនេះបានរងការរិះគន់ខ្លាំង ក្រោយគេយកទៅចែករំលែកនៅលើបណ្ដាញ Twitter ដោយមតិមួយចំនួនសរសេរថា ”ឱ! ព្រះជាម្ចាស់ ហេតុអ្វីអ្នកឯងធ្វើអញ្ចឹងទៅរួច?” និង ”ម៉េចក៏គូស្នេហ៍ដ៏ឆ្កួតនេះចេះថតរូបមុខអគារដែលកំពុងឆេះនេះទៅកើត?”

អគារសណ្ឋាគារលំដាប់ផ្កាយ ៥ បានរងអគ្គិភ័យនៅយប់ថ្ងៃទី ៣១ ធ្នូ ម៉ោង ៩ និង ៣០ នាទី (ម៉ោងនៅឌុយបៃ) តែជាសំណាងមិនមាននរណាម្នាក់រងរបួសក្នុងគ្រោះអាសន្ននេះទេ៕

គូស្នេហ៍មួយគូថត Selfie យ៉ាងរីករាយមុខសណ្ឋាគារ កំពុងឆាបឆេះនៅឌុយបៃ រងការរិះគន់ខ្លាំង

គូស្នេហ៍មួយគូថត Selfie យ៉ាងរីករាយមុខសណ្ឋាគារ កំពុងឆាបឆេះនៅឌុយបៃ រងការរិះគន់ខ្លាំង

រូបភាពពេលអគ្គិភ័យឆាបឆេះសណ្ឋាគារក្រុងឌុយបៃ

ចុះអ្នកគិតយ៉ាងណា ចំពោះទង្វើរបស់គូស្នេហ៍នេះ?

ប្រភព៖ គេហទំព័រ news.sabay.com.kh