តារាកូរ៉េ ៣រូបប៊ិះដួលលើ កម្រាលព្រំក្រហមតំណាលគ្នា ក្នុងកម្មវិធីខុសគ្នា

នៅក្នុងកម្មវិធីពានរង្វាន់ ដែលប្រព្រឹត្តទៅកាលពីពេលថ្មីៗនេះ មានតារាសម្ដែងស្រីកូរ៉េយ៉ាងហោចណាស់ បីរូបដែលជួបប្រទះបញ្ហា បន្តិចបន្តួចនៅលើកម្រាលព្រំក្រហមដំណាលពេលគ្នា តែនៅក្នុងកម្មវិធីខុសគ្នា។ នេះបើតាមការឲ្យដឹងពី Dkpopnews។

តារាកូរ៉េ ៣រូបប៊ិះដួលលើ កម្រាលព្រំក្រហមតំណាលគ្នា ក្នុងកម្មវិធីខុសគ្នា

តារាសម្ដែងស្រីកូរ៉េទាំងបីរូបនោះគឺ នាង Park Han Byul, នាង Song Ha Yoon និងនាង Choi Yoon Young ដោយពួកគេបានជាន់លើរ៉ូបរបស់ខ្លួន និងបណ្ដាលឲ្យបាត់បង់លំនឹងលើកម្រាលព្រំក្រហមក្នុងកម្មវិធីពានរង្វាន់ “KBS Drama Awards 2015″ និង ” SBS Drama Awards”។

តារាសម្ដែង Park Han Byul បានបង្ហាញខ្លួនជាមួយនឹងរូបវែងពណ៌សាច់ ក្នុងកម្មវិធី ” SBS Drama Awards” ហើយនាងបានបាត់បង់លំនឹងព្រោះតែស្បែកជើងកែងពណ៌ខ្មៅរបស់នាងធ្វើឲ្យប៊ិះតែនឹងដួល។

តារាកូរ៉េ ៣រូបប៊ិះដួលលើ កម្រាលព្រំក្រហមតំណាលគ្នា ក្នុងកម្មវិធីខុសគ្នា

ដោយឡែកតារាសម្ដែង Song Ha Yoon វិញប៊ិះដួលដូចគ្នា ពេលកំពុងឡើងលើកាំជណ្ដើរដោយសារនាងបានជាន់លើរ៉ូបពណ៌សរបស់ខ្លួន សំណាងល្អនាងរក្សាលំនឹងដោយប្រើដៃបានទាន់ពេលទើបមិនដួល។

តារាកូរ៉េ ៣រូបប៊ិះដួលលើ កម្រាលព្រំក្រហមតំណាលគ្នា ក្នុងកម្មវិធីខុសគ្នា

ចុងក្រោយតារាសម្ដែង Choi Yoon Young ដោយសារតែរូបវែងនិងស្បែកជើងកែងជាន់ខ្ពស់ធ្វើឲ្យនាងជួបប្រទះហេតុការណ៍ដូចតារារួមអាជីពទាំងពីរខាងលើដែរ៕

តារាកូរ៉េ ៣រូបប៊ិះដួលលើ កម្រាលព្រំក្រហមតំណាលគ្នា ក្នុងកម្មវិធីខុសគ្នា

ប្រភព៖ គេហទំព័រ news.sabay.com.kh