រូបភាព ព្រះសង្ឃថៃមួយអង្គ លើកម្រាមដៃកណ្តាល ដាក់បុរសម្នាក់ ទាំងកណ្តាលថ្ងៃ កំពុងល្បី

ថៃ៖ សកម្មភាពដ៏កម្រ និងគួរឲ្យភ្ញាក់ផ្អើលខ្លាំងមួយ របស់ព្រះសង្ឃមួយអង្គ ក្នុងប្រទេសថៃ ដែលបានលើកម្រាមដៃកណ្តាល នៅពេលបុរសម្នាក់ បានបដិសេធមិនព្រម យកប្រាក់មកបរិច្ចាគទាន។

យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា រូបថតកំពុងតែល្បី និងមានការចែករំលែកតៗគ្នានេះ បង្ហាញឲ្យឃើញទង្វើរបស់ព្រះសង្ឃមួយអង្គ នៅក្នុងប្រទេសថៃ បានលើកម្រាមដៃកណ្តាល ដាក់បុរសរស់នៅឈៀងម៉ៃម្នាក់ ព្រោះតែបដិសេធមិនព្រមបរិច្ចាគប្រាក់ ១០០បាត ដើម្បីចូលបុណ្យ។

រូបភាព ព្រះសង្ឃថៃមួយអង្គ លើកម្រាមដៃកណ្តាល ដាក់បុរសម្នាក់ ទាំងកណ្តាលថ្ងៃ កំពុងល្បី
រូបភាពដែលព្រះសង្ឃមួយអង្គ កំពុងលើកដៃកណ្តាល ដាក់បុរសម្នាក់

អ្នកប្រើប្រាស់ហ្វេសប៊ុក ដែលមានគណនីឈ្មោះ Chayuti Janrakongtong ជាអ្នកបង្ហោះរូបថតនោះ បានសរសេរ នៅលើបណ្តាញសង្គមថា “ព្រះសង្ឃទាំងនេះ បានសំណូមពរឲ្យខ្ញុំ បរិច្ចាគទាន ១០០បាត ប៉ុន្តែខ្ញុំពិតជាមិនដឹងថា ប្រាក់ទាំងនោះ យកទៅធ្វើអ្វីឲ្យប្រាកដទេ។ ពេលនោះខ្ញុំឃើញទឹកមុខ ព្រះសង្ឃទាំងនោះ ចង់បានប្រាក់ពីខ្ញុំយ៉ាងខ្លាំង ទើបខ្ញុំគ្មានអ្វីត្រូវនិយាយ ក្រៅពីបដិសេធនោះឡើយ”។

ម្ចាស់គណនីដដែលនេះ បន្តទៀតថា “សូមជួយចែករំលែក រូបភាពនេះ និងពិចារណាដោយប្រុងប្រយ័ត្នផង មុនពេលដែលអ្នក បិរច្ចាគប្រាក់ដាក់ទាន ចូលបុណ្យជាមួយនឹងព្រះសង្ឃ។ ព្រះសង្ឃគឺជា គ្រូបង្រៀនដ៏ថ្លៃថ្លា នៅក្នុងព្រះពុទ្ធសាសនា ពួកគាត់ជាធម្មតាមិនដើរនៅតាមផ្លូវ ហើយសុំឲ្យប្រជាជន បរិច្ចាគប្រាក់បែបនេះឡើយ ដូច្នេះចូរប្រយ័ត្ន ជាមួយនឹងជនឆ្លៀតឱកាសមួយចំនួន ដែលប្រើប្រាស់ស្បង់ជីវរ ដែលមនុស្សជាច្រើនគោរព មកធ្វើជាប្រយោជន៍”។

គូសបញ្ជាក់ផងដែរថា នេះគឺជារឿងអាស្រូវមួយទៀត ក្នុងវិស័យព្រះពុទ្ធសាសនា ដែលបានកើតឡើង នៅក្នុងប្រទេសថៃ ហើយនេះក៏អាចជាករណីមួយ សម្រាប់ធ្វើការពិចារណា ដោយការប្រុងប្រយ័ត្នផងដែរ៕

រូបភាព ព្រះសង្ឃថៃមួយអង្គ លើកម្រាមដៃកណ្តាល ដាក់បុរសម្នាក់ ទាំងកណ្តាលថ្ងៃ កំពុងល្បី
រូបភាព ព្រះសង្ឃថៃមួយអង្គ លើកម្រាមដៃកណ្តាល ដាក់បុរសម្នាក់ ទាំងកណ្តាលថ្ងៃ កំពុងល្បី
ស្ថានភាពរបស់ ក្រុមព្រះសង្ឃដែល អ្នកប្រើប្រាស់បណ្តាញសង្គម មានការសង្ស័យ

ប្រភព៖

ដោយ៖ សុជាតិ

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត