តិច​និក​ចាប់​កាយវិការ​របស់​មនុស្ស​ដែល​និយាយ​កុហក​

​បើ​អ្នក​មិនសូវ​ប្រាកដ​ក្នុង​ចិត្ត​ថា​អ្វីដែល​គូស្នេហ៍​របស់​អ្នក​កំពុងនិយាយ គឺជា​សម្តី​កុហក ឬ អត់​នោះ អ្នក​អាចធ្វើ​ការសង្កេត​ពី​អាកប្បកិរិយា​របស់គេ ។ នេះ​ជា​កាយវិការ​ដែល​អ្នក​គួរ​សង្កេត ព្រោះ​វា​អាច​បញ្ជាក់ថា គូស្នេហ៍​ របស់​អ្នក​កំពុង​លេង​ស្នៀត​កុហក​ភូតភរ ឬ ជាស​ម្តី​ពិត ។​

១-​ចាប់​កាន់​នេះ​កាន់​នោះ​
​​ក្នុងពេល​និយាយ គេ​ចាប់​កាន់​ច្រមុះ​… កាន់​ត្រចៀក ត្រដុស​-​ក ជាដើម ។ បើ​គេ​សម្តែង ចេញ​កាយវិការ​បែបនេះ ជា​សញ្ញា​បញ្ជាក់ថា គេ​កំពុង​លេងល្បិច​បោក​អ្នក​ហើយ ។​

តិច​និក​ចាប់​កាយវិការ​របស់​មនុស្ស​ដែល​និយាយ​កុហក​
​ ​

២-​គ្រលៀស​ក្រសែភ្នែក​ទៅមក​
​ ​គេ​កំពុង​ប្រើ​គំនិត​យ៉ាងខ្លាំង​ក្លា​ថា ត្រូវ​ប្រើ​ស្នៀត​អ្វី​និយាយ​ចេញមក​ទៀត

​​ ​តិច​និក​ចាប់​កាយវិការ​របស់​មនុស្ស​ដែល​និយាយ​កុហក​

៣-​បង្អង់​បន្តិច​មុននឹង​ឆ្លើយ​
​ ​មនុស្ស​ដែល​និយាយ​ការពិត​មិន​បង្អង់​ពាក្យសម្តី ដោយ​នឹក​រក​ពាក្យ​តបត​នោះទេ ព្រោះ​មិនចាំបាច់​គិត​រក​ល្បិច​ក្នុងការ​ឆ្លើយឆ្លង​នោះទេ ។​

​ ​តិច​និក​ចាប់​កាយវិការ​របស់​មនុស្ស​ដែល​និយាយ​កុហក​

៤-​គំហក​
​ ​ពេល​អ្នក​កំពុង​សួរនាំ​រកហេតុ​ផល គេ​បែរជា​ស្រែក​គំហក​ដាក់ ដែល​នោះ​ស្មើនឹង​គេ​កំពុង​បង្វែងដាន​ការពិត ព្រោះ​ការ​គំហក​នេះ​ដើម្បី​កុំឱ្យ​អ្នកមាន​ឱកាស​សួរដេញដោល​បន្តទៅទៀត ។​

តិច​និក​ចាប់​កាយវិការ​របស់​មនុស្ស​ដែល​និយាយ​កុហក​

​៥-​មិច​ភ្នែក​ញឹកញាប់​
​ ​មនុស្ស​ដែល​កុហក​តែង​ចូលចិត្ត​មិច​ភ្នែក​ញឹកញាប់ ពីព្រោះ​ពួកគេ​ត្រូវការ​បិទបាំង​ពី​ក្រសែភ្នែក​ពិត ដែល​នឹងត្រូវ​សម្តែង​ចេញមក ។​
តិច​និក​ចាប់​កាយវិការ​របស់​មនុស្ស​ដែល​និយាយ​កុហក​

៦-​ដែ​នៅ​មិន​សុខ​
​ ​បុរស​ដែល​និយាយ​កុហក ដៃ​របស់គេ​នៅ​មិន​សុខ​ទេ គឺ​តែងតែ​ចាប់​កាន់​នេះ​កាន់​នោះ នៅ​មិន​ស្ងៀម ។ ចំណែក​ឯជើង​តែង​គ្រវីគ្រវាត់ ឬ ឆ្កឹះ​នេះ​ឆ្កឹះ​នោះ​ជានិច្ច ៕

តិច​និក​ចាប់​កាយវិការ​របស់​មនុស្ស​ដែល​និយាយ​កុហក​