ក្មេង​ទំនើង​៣​ក្រុម​ជិះម៉ូតូ​ដេញ​វាយគ្នា​ ត្រូវប៉េអឹម​ក្របួច​ជាប់

ខេត្តបន្ទាយមានជ័យ ៖ ក្រុម​ទំនើង​៣​ក្រុម​ជិះ​ម៉ូតូ​ដេញ​វាយ​គ្នា​នៅ​លើ​ផ្លូវជាតិ​យ៉ាង​អនាធិបតេយ្យ បង្ក​ឱ្យ​បាត់បង់​សណ្តាប់ធ្នាប់​សាធារណៈ និង​អសន្តិសុខ ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ​ធ្វើការ​បង្ក្រាប និង​ឃាត់ខ្លួន​បាន កាលពី​វេលា​ម៉ោង​៣​ទៀប​ភ្លឺ​ថ្ងៃ​ទី​០១ មក​រា ២០១៦ ស្ថិត​នៅ​ចំណុច​ក្លិប​កម្សាន្ត «​ហ្គោ​ល​ថោ​ន​» ក្នុងភូមិ​ក្បាលស្ពាន សង្កាត់​ព្រះ​ពន្លា ក្រុង​សិរី​សោភ័ណ ខេត្តបន្ទាយមានជ័យ  ។

ក្រុម​ក្មេង​ទំនើង​ទាំងនោះ​មាន​ចំនួន​១០​នាក់ ១-​ភាព ថេ​វ៉ា​ន់ អាយុ​១៨​ឆ្នាំ ២-​ឈ្មោះ​ណាត់ ប៊ុ​ន​រិ​ទ្ធ អាយុ​១៨​ឆ្នាំ ៣-​ឈ្មោះ​ជ័យ
សុ​រិ​ទ្ធ អាយុ​២០​ឆ្នាំ ៤-​ឈ្មោះ​ឆ​ម មុន្នី អាយុ​២០​ឆ្នាំ ៥-​ឈ្មោះ​ទូច ច័ន្ទ​រ័​ត្ន អាយុ​២០​ឆ្នាំ ៦-​ឈ្មោះ​មឿ​ន ជី​វណ្ណ អាយុ​១៧​ឆ្នាំ ៧-​ឈ្មោះ​ភ័​ណ ច័ន្ទ​ណា​រ៉ា អាយុ​១៩​ឆ្នាំ ៨-​ឈ្មោះ​កែវ ពីសី អាយុ​២៣​ឆ្នាំ ៩-​ឈ្មោះ​កែវ ចិ​ត្រា អាយុ​១៦​ឆ្នាំ និង​១០-​ឈ្មោះ​ហៀ​ង សុ​ត្ថា​រ៉ា អាយុ​២០​ឆ្នាំ ទាំង​១០​នាក់រ​សើ​នៅ​ក្រុង​សិរី​សោភ័ណ ខេត្តបន្ទាយមានជ័យ រួម​ទាំង​ដកហូត​ម៉ូតូ​ចំនួន​៧​គ្រឿង​។