វិធីថែទាំសុដន់ឱ្យសមស្របតាមវ័យ

ដន់ជាផ្នែកមួយសំខាន់ដែលស្ត្រីគួរយកចិត្តទុកដាក់ថែទាំ ។ ខាងក្រោមគឺជាវិធីថែទាំតាមវ័យរបស់អ្នក ។ អាយុ ១១ ទៅ ១៥ ឆ្នាំ
ចំពោះក្មេងស្រីនៅចន្លោះវ័យនេះ សុដន់តែងអួល និង ងើបឡើងខ្ពស់ ប៉ុន្តែក្បាលសុដន់នៅមិនទាន់លេចចេញពីសុដន់ឱ្យឃើញច្បាស់នៅឡើយទេ ។

វិធីថែទាំសុដន់ឱ្យសមស្របតាមវ័យ
វិធីថែទាំៈ មិនចាំបាច់ធ្វើអ្វីទេ គ្រាន់តែចាប់ផ្តើមពាក់អាវក្នុងដើម្បីជួយការពារឱ្យដើមទ្រូងលូតលាស់ស្អាតល្អ ។ ក្រៅពីនេះត្រូវងូតទឹកដុសសាប៊ូ និង ជូតខ្លួនឱ្យស្ងួត
ដើម្បីការពារការកើតមុនជាការគ្រប់គ្រាន់ហើយ ។

អាយុ ១៦ ទៅ ២១ ឆ្នាំ
នៅពេលឈានចូលយុវវ័យ ក្បាលសុដន់ចាប់ផ្តើមលេចចេញមកផុតផ្ទៃសុដន់ ដោយអាចសង្កេតឃើញយ៉ាងច្បាស់ ។
ពេលនេះអ័រម៉ូនអេស្ត្រូចេន (Oestrogene) នឹងធ្វើឱ្យសុដន់ចាប់ផ្តើមរីកធំឡើង និង លូតលាស់ធំពេញទី នៅពេលឈានចូលវ័យ ២១ ឆ្នាំ ។
ក្នុងវ័យនេះក្មេងស្រីមិនគួរប្រញាប់ប្រញាល់ក្នុងការបញ្ចុះទម្ងន់ទេ ព្រោះវាអាចបង្កឱ្យសុដន់តូចជាងការលូតលាស់តាមធម្មជាតិរបស់វា ។
ស្ត្រីក្នុងវ័យនេះគួរបរិភោគអាហារឱ្យបានគ្រប់ក្រុម ដើម្បីជំនួយដល់ការបង្កើតទំហំរបស់ដើមទ្រូង
ដោយគួរជ្រើសរើសទទួលទានអាហារប្រភេទប្រូតេអ៊ីន ដូចជា សណ្តែកសៀង ខ្លាញ់ត្រីសមុទ្រ និង ប្រេងអូលីវ ។

វិធីថែទាំសុដន់ឱ្យសមស្របតាមវ័យ
វិធីថែទាំៈ គួរឧស្សាហ៍ផ្លាស់ប្តូរទំហំអាវក្នុងឱ្យសមរម្យតាមការរីកលូតលាស់របស់សុដន់(ដោយសារទំហំសុដន់មានការផ្លាស់ប្តូរច្រើនក្នុងវ័យនេះ) ។
បើក្នុងករណីចង់ហាត់ប្រាណ គួរជ្រើសរើសអាវក្នុងប្រភេទ Sport Bra ដើម្បីជួយការពារដើមទ្រូងមិនឱ្យយារធ្លាក់មុនវ័យ ។

អាយុ ២២ ទៅ ២៥ ឆ្នាំ
ដើមទ្រូងរបស់ស្ត្រីក្នុងវ័យនេះរីកលូតលាស់ពេញទី ហើយដោយភាគច្រើនមានទម្រង់កោងមូលក្បំ និង បញ្ចេញរូបទម្រង់ច្បាស់លាស់
លែងប្រែប្រួល ។ សុដន់ស្ត្រីខ្លះមានរាងផ្លែឆឺរី (Cherry) ក្រូចឆ្មារ ផ្លែប៉ោម ឪឡឹក ល្ហុង ឬ ម្នាស់ ហើយអាចសង្កេតឃើញយ៉ាងច្បាស់ដោយខ្លួនឯង ។
ទោះបីយ៉ាងណា ទម្រង់នេះអាចមានការផ្លាស់ប្តូរខ្លះតាមការធ្លាក់ឈាមរដូវ ដូចជា សប្តាហ៍មុនមករដូវដើមទ្រូងតែងពង្រីកខ្លួន និង ឈឺណែនឡើង
ហើយក្រោយពីរដូវខែធ្លាក់អស់ សុដន់ក៏វិលទីសភាពដើមវិញ ។

វិធីថែទាំសុដន់ឱ្យសមស្របតាមវ័យ
វិធីថែទាំៈ ស្ត្រីស្ថិតក្នុងវ័យនេះ ចាំបាច់ត្រូវថែទាំដើមទ្រូងរបស់ខ្លួនឱ្យបានល្អ ។ គួរជ្រើសរើសអាវក្នុងឱ្យសមរម្យជាមួយទំហំ និង
ទម្រង់ដើមទ្រូងរបស់ខ្លួនឯង ។
ក្រៅពីនេះត្រូវឧស្សាហ៍ហាត់ប្រាណ និង ប្រើឡេជំនួយដើមទ្រូងដោយរួមជាមួយការម៉ាស្សាដើមទ្រូងឱ្យបានត្រឹមត្រូវផង ។
ការធ្វើបែបនេះនឹងជួយមិនឱ្យដើមទ្រូងធ្លាក់យារឆាប់រហ័ស ពិសេសស្ត្រីដែលមានសុដន់ធំ គួរជ្រើសរើសអាវក្នុងដែលមានខ្សែពាក់ស្មាដើម្បីជួយទប់ទម្ងន់ ។
ក្រៅពីនេះ គួរត្រួតពិនិត្យដើមទ្រូងដោយខ្លួនឯងរៀងរាល់ខែ និង ឱ្យគ្រូពេទ្យត្រួតពិនិត្យរៀងរាល់ឆ្នាំ ដើម្បីការពាររោគមហារីក ។
គួរចៀសវាងការបរិភោគអាហារដែលចម្អិនដោយកម្តៅខ្លាំង ដូចជា មាន់អាំង មាន់ចៀន ទាខ្វៃ ដើម្បីការពាររោគមហារីកសុដន់ ។

អាយុ ៤៦ ឆ្នាំឡើងទៅៈ
សុដន់នឹងផ្លាស់ប្តូររូបរាងដោយសារក្រពេញសាច់ «ទន់» ព្រោះគ្មានការជម្រុញនៃក្រពេញទឹកដោះ ជាលិកា សុដន់ រួញចុះធ្វើឱ្យដើមទ្រូងរួញស្វិតតូច និង ធ្លាក់យារជាងមុន ។
វិធីថែទាំៈ គួរជ្រើសរើសយកអាវក្នុងប្រភេទមានគ្រោងឆ្អឹង ដើម្បីជួយកាត់បន្ថយការធ្លាក់យារ ។ អ្នកមិនគួរគិតថា អាយុច្រើនហើយមិនចាំបាច់ថែទាំ
និង ខ្វល់ខ្វាយច្រើន ព្រោះជាការបណ្តែតបណ្តោយឱ្យសុដន់កាន់តែអាក្រក់មើល ។
យើងអាចសង្កេតមើលឃើញថា ស្ត្រីមានវ័យចំណាស់ដែលពាក់អាវទ្រនាប់ជាប់ជាប្រចាំ គឺអាចជួយរក្សាដើមទ្រូងបានល្អ ។    វិធីថែទាំសុដន់ឱ្យសមស្របតាមវ័យ
ត្រូវចងចាំថា ការថែទាំដើមទ្រូងតាំងពីវ័យក្រមុំ តែងតែជួយឱ្យដើមទ្រូងស្អាតល្អរហូតដល់វ័យចំណាស់ ៕