នាយ​ឧ​ត្ត​ម​សេនីយ៍ ម៉ឹង សំផន និង​លោកស្រី​នាំយក​អំណោយ​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប្រគល់ជូន អនុសាខា​កាកបាទក្រហម​ក្រុង​បាវិត​

​ដោយ​៖​ធារ៉ា​

​ខេត្តស្វាយរៀង​៖​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ ម៉ឹង សំផន រដ្ឋលេខាធិការ​ក្រសួងការពារជាតិ និង​លោកស្រី​នៅ​ព្រឹក​ថ្ងៃទី​២ ខែមករា ឆ្នាំ​២០១៦​នេះ បាន​នាំយក​អំណោយ​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុនរ៉ានី​ហ៊ុន​សែ​ទៅ​ប្រគល់ជូន​ដល់​អនុសាខា​កាកបាទក្រហម​ក្រុង​បាវិត​ខេត្តស្វាយរៀង​។​

​នៅក្នុង​ឱកាស​នោះ​លោកនាយ​ឧ​ត្ត​ម​សេនីយ៍​ក៏បាន​នាំមក​នូវ​បណ្តាំ​ផ្ញើ​សាកសួរ​សុខទុក្ខ​ពី​សំណាក់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន​ប្រធាន​កាកបាទក្រហមកម្ពុជា​ជូន​ចំពោះ​បងប្អូន​ប្រជាពលរដ្ឋ មន្ត្រីរាជការ​គ្រប់លំដាប់​ថ្នាក់​នៅតាម​មូលដ្ឋាន ដែល​កន្លងមក​កាកបាទក្រហមកម្ពុជា​តែងតែ​យកចិត្តទុកដាក់​គិតគូរ​អំពី​សុខទុក្ខ​របស់​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​គ្រប់​ទីកន្លែង​ដោយ​មិន​ប្រកាន់​និន្នាការ​នយោបាយ​នោះឡើយ​។​

​លោក​រដ្ឋលេខាធិការ​បា​ន​មានប្រសាសន៍​បន្តថា ការនាំយក​អំណោយ​មក​នាពេលនេះ​គឺ​ដើម្បីឱ្យ​មានលទ្ធភាព​សំរាប់​ក្នុងការ​ចុះជួយ​បន្ទាន់​នៅពេល​មាន​គ្រោះមហន្តរាយ​ផ្សេងៗ​ដែល​កើតមានឡើង ហើយ​នាពេល​កន្លងមក​អនុសាខា​កាកបាទក្រហម​ក្រុង​បាវិត​ក៏​ជួប​ការលំបាក​ខ្លះ​ដែរ​ក្នុងការ​គៀងគរ​ប្រមូល​នូវ​ធនធាន​ដើម្បី​យកមក​ទុក​សំរាប់​ដោះស្រាយ​ជូន​ដល់​ជនរងគ្រោះ​។ ទន្ទឹម​នោះ​លោក​ក៏​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ដល់​គណៈ​អភិបាលក្រុង​បាវិត​ក៏ដូចជា​សប្បុរសជន​ទាំងអស់​ដែល​នាពេល​កន្លងមក​បាន​ខិតខំ​ជួយ​ស្វះស្វែងរ​កនូវ​ជំនួយ​នានា​ផងដែរ​សំរាប់​ជួយ​ដល់​ជនរងគ្រោះ​។​

 អំណោយ​ដែល​យកទៅ​ចែកជូន​ដល់​អនុសាខា​កាកបាទក្រហម​ក្រុង​បាវិត​នាពេលនេះ​រួមមាន​៖ អង្ករ​៥​តោន មី​១០០​កេស សារុង​១០០ ក្រមា​១០០ ត្រីខកំប៉ុង​៣​កេស​ធំ និង​ថវិកា​ចំនួន​៥​លាន​រៀល​ផងដែរ​។ បន្ទាប់មក​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ និង​លោកស្រី​រួម​និង​ក្រុមការងារ​ក៏បាន​អ​ព្ជើ​ា​ញ​ចុះសួរសុខទុក្ខ​បងប្អូន​កម្មករ​-​កម្មការិនី​រោងចក្រ​ដែល​រងរបួស​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខេត្តស្វាយរៀង​ផងដែរ ដែល​ម្នាក់ៗ​ទទួលបាន​សា​រ៉ុង​មួយ ក្រមា​មួយ​មី​មួយ​កេស និង​ថវិកា ៥​ម៉ឺន​រៀល​៕