បុរស​ម្នាក់​ ត្រូវ​ប្រពន្ធ​ ចាក់​សម្លាប់​ លើ​ទឹកដី​​ថៃ​

ខេត្តបន្ទាយមានជ័យ ៖ បុរស​ម្នាក់ ​ត្រូវ​ស្ត្រី​ជា​ប្រពន្ធ ​ចាក់​សម្លាប់ ​នឹង​កាំបិត​ចុង​ស្រួច ​លើ​ទឹកដី​ថៃ ក្នុង​ខេត្ត​សាមុទ្រ​ប្រា​កាន ដោយ​ពុំ​ទាន់​​ដឹង​ ពី​មូលហេតុ​ច្បាស់លាស់ ដោយ​អ្នកខ្លះ​ថា មក​ពី​បុរស​ជា​ប្តី​នោះ ស្រវឹង​រករឿង​ប្រពន្ធ ។

ហេតុការណ៍​ខាងលើ បាន​កើតឡើង​ កាលពី​វេលា​ម៉ោង​ ជិត​១២​យប់​ ថ្ងៃ​ទី​៣០ ធ្នូ ២០១៥ ។ ជន​រង​គ្រោះ​ ឈ្មោះ ​រ៉ុ​ង ង៉ា​ត់ អាយុ​២៧ឆ្នាំ​ ជា​កម្មករ​សំណង់ ធ្វើការ​នៅ​ក្នុង​ខេត្ត​ កើតហេតុ​ខាងលើ និង​មាន​ទីលំនៅ ​ក្នុងភូមិ​ទួល​ល្វាង ឃុំ​អូរ​ដំបង​២ ស្រុក​សង្កែ ខេត្តបាត់​ដំបង​។

ប្រភព​ឱ្យ​ដឹង​ថា ជន​រង​គ្រោះ ​ត្រូវ​ស្ត្រី​ជា​ប្រពន្ធ​ ឈ្មោះ ​តាប់ ដែល​ទៅ​ធ្វើការ​ជាមួយ​គ្នា ​ចាក់​នឹង​កាំបិត​ចុង​ស្រួច រង​របួសធ្ងន់ ហើយ​បាន​ស្លាប់ ​ក្រោយ​បញ្ជូន​ទៅ​មន្ទីរពេទ្យ ។ ជម្លោះ​ប្តី​-​ប្រពន្ធ​ ខាងលើ ត្រូវ​ប្រភព​ប្រាប់​ថា ដោយសារ​ជន​រង​គ្រោះ​ មក​ពី​ផឹកស៊ី​ស្រវឹង​ សុំ​ប្រាក់​ប្រពន្ធ​មិន​បាន ទើប​ឈាន​ដល់ ​ការប្រ​វ៉ា​យ​ប្រតប់​គ្នា ទើប​កើត​ដល់​អំពើ​ហឹ​ង្សា​បែប​នេះ៕

បុរស​ម្នាក់​ ត្រូវ​ប្រពន្ធ​ ចាក់​សម្លាប់​ លើ​ទឹកដី​​ថៃ​
បុរស​ម្នាក់​ ត្រូវ​ប្រពន្ធ​ ចាក់​សម្លាប់​ លើ​ទឹកដី​​ថៃ​

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត